More

    រថយន្តឡង់គីស័រ បុកគ្នាជាមួយរថយន្ត កាមរី ត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបើកបុកជាមួយរថយន្តកាមរីត្រង់ចំណុចផ្លូវបំបែកជាបួន ពីចំហៀងបណ្តាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបេតុងបំបែកជាបួន ផ្លូវអគ្គិសនីសែនសុខ មុខបុរីពិភពថ្មី សែនសុខ២ ស្ថិតតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BC-9190ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៏បានជ្រុលទៅបុកជាមួយរថយន្តកាមរី មួយគ្រឿងពណ៌សម្ចាស់ទើបនឹងទិញមិនទាន់ធ្វើផ្លាកលេខធ្វើដំណើរទិសដៅពីកើតទៅលិចពីចំហៀងផ្នែកខាងឆ្វេងពេញកំហឹងបណ្ដាលឲ្យរថយន្តកាមេរីវិលមួយជុំនិងរងការខូចខាតមួយចំហៀងយ៉ាងដំណំ។ចំណែករថយន្តឡង់គ្រីស័ររងការខូចខាតផ្នែកខាងមុខ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកដល់កន្លែងកើតហេតុរួចក៏ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា បន្ទាប់មកភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img