
កំពង់ស្ពឺ÷ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូដួលហើយត្រូវរថ យន្តមកពីក្រោយកិន។ ហេតុការណ៍នេះកើតឡើងត្រង់ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤កាលពីវេលាម៉ោង ៦.៣៥នាទីល្ងាចថ្ងៃទី២៦ ខែឧ សភា ឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរង គ្រោះមានឈ្មោះលឹម សុភក្រ្តា ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សែ ខ ស្រុកពាម រ ខេត្តព្រៃវែងបើកបរពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ម៉ូតូដួលហើយខ្ទាតទាំងម៉ូតូ និងមនុស្ស មកខាងឆ្វេងដៃត្រូវរថ យន្ដពីរគ្រឿង បើក បរពីទិស ខាងកើតទៅទិសខាងលិច ទី មួយមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ(បើករត់គេច ក្រោយកើត ហេតុ) បានទៅជាន់មនុស្សដែលដួល ម៉ូតូបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
រថយន្តទីពីរម៉ាក HYUNDAI ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ3E-8324 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់
ស្លាកលេខភ្នំពេញ4A-6246 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ(ចុះរត់គេច) បានទៅជាន់ម៉ូតូ ។
ប្រភពបានបន្តទៀតថាក្រោយកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងម៉ូតូ និងរថយន្ដបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែករថយន្ដមិនស្គាល់ម៉ាកដែលបើកបរត់កំពុងតែស្រាវជ្រាវបន្ដ ដើម្បីចាត់ការតាមនីតិវិធី៕ដោយញុឹប សន