More

    យុទ្ធនារការឃោសនាការជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អា ណត្តិទី៥ នៅឃុំជ័យជោគ

    spot_img

    តាកែវ ៖ នាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ គឺជាថ្ងៃដែល គ.ជ.ប កំណត់ឲ្យគ្រប់ គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ដើម្បីប្រកួតប្រជែងបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/ សង្កាត់សម្រាប់អាណត្តិទី៥ ដែលនឹងធ្វើការបោះឆ្នោតនាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ នេះ ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតពីប្រជាពលរដ្ឋរៀងៗខ្លួន ។

    នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២នៅឃុំជ័យជោគស្រុកបូរីជលសាខេត្តតាកែវ គណបក្ស ប្រជាជនកម្ពុជាបានបើកយុទ្ធនា ការឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់របស់ខ្លួនយ៉ាងធអិកអធម។យុទ្ធនាការនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ តំណាងរាស្ត្រមណ្ឌលតាកែវ អនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកបូរីជលសារ ឯកឧត្តម មុឹង វុធី ប្រធានក្រុមការងារ គណ បក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះមូល ដ្ឋាន ឃុំជ័យជោគលោក អ៊ុក សំនៀង អនុប្រធានក្រុមការងារថ្នាក់ខេត្តនិងជាប្រធានក្រុមការ ងារចុះជួយមូលដ្ឋានភូមិសង្កែជួរនិងសហការី។
    បានអញ្ជើញដឹកនាំក្បួនព្យុហ យាត្រាយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

    សកម្មភាពនេះ មានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រ ធាន សមាជិកអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ ជ័យជោគ លោកប្រធាន អនុ ប្រធាន និងសមាជិកសាខាបក្សភូមិគ្រប់ភូមិ ភ្នាក់ងារសង្កេត ការណ៍គណបក្ស ក្រុមការងារគណបក្សការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ សមាជិកក្រុមការ ងារគណបក្សថ្នាក់ភូមិគ្រប់ភូមិ និងសមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមសរុប១៩៤ នាក់ ម៉ូតូ ១១៨ គ្រឿង គោយន្ត ៣ គ្រឿង និងរថយន្ត ៨ គ្រឿងផងដែរ។

    សន្តិភាពបាននាំមកនូវការអភិ វឌ្ឍ ប្រទេសជាតិសប្បូរសប្បាយ ពលរដ្ឋគ្រប់មជ្ឃដ្ឋានមានជីវភាពធូរធា ដោយមានការដឹកនាំដ៏ឆ្លាតវាងវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនទៀត។ ការអភិវឌ្ឍមូលដ្ឋាន និងប្រជាពល រដ្ឋមានជីវភាពធូរធា គឺជាកត្តាសំខាន់របស់ថ្នាក់ដឹកនាំ សំដៅ លើកកំពស់ជីវភាពពលរដ្ឋ តាមបណ្តាភូមិ និងឃុំ ៕ ដោយញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img