More

    ប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ ឆេះផ្ទះចំនួន ១៤ខ្នង បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត

    spot_img

    កំពង់ស្ពឺ ÷ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ១៤ ខ្នង បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មា ធិការសាខា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះ នៅផ្សារត្រែងត្រយឹង ឃុំត្រែងត្រ យឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

    ក្នុងពេលជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដោយក្តីនឹករឭកបំផុត ព្រមទាំងបានចូលរួមរំលែកនូវការសោកស្តាយពន់ ពេកជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ។ ឯកឧត្តម បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខប្រជា ពលរដ្ឋទូទៅដោយគ្មានការ រើសអើង ពូជសាសន៍ សាសនា ប្រពៃណី ឬ និន្នាការនយោបាយអ្វីឡើយ ។

    សម្ភារះបានផ្តល់ជូនគ្រួសាររងគ្រោះក្នុង១ខ្នងទទួលបាន ៖ អង្ករ ៥០គឡូក្រាម ,មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ,ឃីត ២កញ្ចប់ ,តង់ ១,កន្ទេល ១,នំធុង ១ធុង,ប្រេងឆា ១ដប និងថវិកា ២០ម៉ឺនរៀល ៕ ដោយញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img