More

    ជនមិនស្គាល់មុខលួចដុតសំណង់ផ្ទះល្វេងទុកចោលមួយកន្លែង ផ្អេីលសមត្ថកិច្ចទាំងយប់

    spot_img

     

    ភ្នំពេញ ៖ ជនមិនស្គាល់មុខសង្ស័យជាក្រុមជនអនាថាបានលួចដុតសំណងផ្ទះល្វេងទុកចោលបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រោយសាលារៀនជាស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលេីប្រភេទផ្ទះសាងសង់មិនទាន់រួចហេីយទុកចោលជាយូមកហេីយបន្ទាប់មកក៏មានក្រុមជនអនាថាមកស្នាក់អាស្រ័យនៅទីនោះជារៀងរាល់ថ្ងៃផងដែរ។
    លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែមានអគ្គិភ័យឆាបឆេះតែម្តងដោយសង្ស័យក្រុមទាំងនោះលួចដុតចោល។
    ភ្លាមនោះសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកេីតហេតុនិងហៅរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងមកអន្តរាគមន៍អគ្គិភ័យក៏រលត់ទៅវិញដោយរងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img