ទំព័រដើម ទំព័រដើម បេីករថយន្តមកឈប់ ដកកាំភ្លើង បាញ់៤គ្រាប់ ក្បែរវត្តតិបញ្ញោរួចគេចខ្លួនបាត់ ដោយពំដឹងមូលហេតុ

បេីករថយន្តមកឈប់ ដកកាំភ្លើង បាញ់៤គ្រាប់ ក្បែរវត្តតិបញ្ញោរួចគេចខ្លួនបាត់ ដោយពំដឹងមូលហេតុ

- ពាណិជ្ជកម្ម -

 

ភ្ភ្នំពេញ : ស្នូរផ្ទុះអាវុធចំនួន៤គ្រាប់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងចំណែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់ ។

ហេតុការណ៍ ផ្ទុះអាវុធខាងលេីនេះបា នបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្បែរវត្តតិបញ្ញោ ភូមិតិបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFord ពណ៌ខ្មៅ មិនចាំស្លាកលេខមិនដឹងបេីកមកពីណាទៅណានោះទេហេីយបានឈប់នៅកន្លែងកេីតហេតុ ដកកាំភ្លេីងបាញ់មេឃចំនួន៤គ្រាប់រួចបេីករថយន្តគេចខ្លួនបាត់។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងនិងយកសំបកគ្រាប់យកទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម