
កំពង់ស្ពឺ÷ ផ្ទះចំនួន១៤ល្វែងត្រូវបានអគ្គីភ័យឆាបឆេះនៅចំណុចផ្សារត្រែងត្រយឹង ឃុំត្រែងត្រ យឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២២ខែឧសភា ឆ្នាំ ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យឆេះផ្ទះមួយល្វែង ទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីរបស់ឈ្មោះ កយ វ៉ាន់ធឿន ភេទប្រុស អាយុ៥៣ ឆ្នាំនៅក្នុងភូមិឃុំកើហេតុខាងលើ (ចាក់សោរចោល)។
បណ្តាលឲ្យឆេះទាំងស្រុងហើយបានរាលឆ្លងបណ្តាលឲ្យឆេះផ្ទះចំនួន១៣ល្វែង ទៀត(មិនទាន់ដឹងឈ្មោះម្ចាស់ផ្ទះ)។
ប្រភពបានបន្តទៀតថា សមត្ថ កិច្ចចូលរួមពន្លត់ កម្លាំងនគរ បាល កម្លាំងករាជអាវុធហត្ថ បានជួយអន្តរាគមន៍ពន្លត់ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១១គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង រថយន្តបញ្ជារការដ្ឋានកោះឆ្នេរ២គ្រឿង រថយន្តសាលាមិត្តភាពកម្ពុជា- វៀតណាម១គ្រឿង រថយន្តក្រុងច្បារមន១គ្រឿង ស្រុកភ្នំស្រួច ១គ្រឿង ស្រុកសំរោងទង១គ្រឿង ស្រុកបសេដ្ឋ១គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្ត១គ្រឿង និងរថយន្តដំណាក់ដំរី១គ្រឿង។
ប្រើប្រាសអស់ទឹក៣៣រថយន្តបានពន្លត់អស់នៅវេលាម៉ោង១ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២។
ក្នុងករណីនេះមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់មនុស្សទេ ហើយការខូចខាតនិងបាត់បង់សម្ភារះមិនទាន់ច្បាស់ ដោយសារមូល ហេតុម្ចាស់ផ្ទះនៅមានការភ្លេច ភ្លាំង ការសន្និដ្ឋាន ជំហានដំបូងអាចបណ្តាលមកពីទុស្សេចរន្តអគ្គីសនី៕ ដោយ ញុឹប សន