More

    ខឹងគេជិះម៉ូតូប៉ះមិនឈប់ ជិះម៉ូតូដេញតាមវាយគេពីរដៃ គេវាយវិញសន្លប់ស្តូក

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូឃ្លីកមួយគ្រឿង ខឹងគេជិះម៉ូតូមកប៉ះម៉ូតូខ្លួនមិនសុំទោសបែរជាបើកចេញពីកន្លែងកើតហេតុ រួចក៍ជិះដេញតាមវាយទៅលើភាគីម្ខាងទៀតពីរដៃ ត្រូវគេវាយវិញរងរបួសសន្លប់ស្តូក។

    ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខធនាគារជាតិ នៃកម្ពុជា តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូពីរគ្រឿងជិះស្របទិសដៅពីជើងទៅត្បូង មួយគ្រឿងម៉ាកហុងដាឃ្លិកពណ៌សពាក់ស្លាកលេខភ្នំពេញ1IV-3225ជិះដោយបុរសម្នាក់ និងម៉ូតូមួយគ្រឿងទៀតម៉ាក pcx ពណ៌ខ្មៅមិនចាំស្លាកលេខជិះដោយប្រុសស្រី៣ នាក់ ខណះមកមកដល់ចំណុចត្រង់ស្តុប៩២ កែងនិងផ្លូវហាណូយ ម៉ូតូ pcx បានប៉ះនឹងម៉ូតូឃ្លីក ខណៈនោះម៉ូតូpcxបានបើកចេញពីកន្លែងកើតហេតុ ភ្លាមនោះខាងភាគីម៉ូតូឃ្លីកខឹងខាងម៉ូតូ pcx មិនសុំទោសក៍ជិះដេញមកដល់កន្លែងកើតហេតុខាងលើក៏បានឈ្លោះប្រកែកគ្នា ដោយខាងភាគីម៉ូតូឃ្លីក បានវាយទៅលើស្ត្រីម្នាក់ដែលជិះម៉ូតូ pcx ចំនួនពីរដៃ បន្ទាប់មកបុរសពីរ នាក់ដែលជិះម៉ូតូ pcx រួមដំណើរនិងស្ត្រីម្នាក់ទៀតនោះ ខឹងក៍បានវាយតបតវិញ បណ្តាលឲ្យបុរសជិះម៉ូតូឃ្លិក សន្លប់ស្តូកស្តឹងលើសួនពុះចែកទ្រូងផ្លូវ រួចក៏នាំគ្នាបើកម៉ូតូរត់ខ្លួនចេញពីកន្លែងកើតហេតុបានអស់។

    ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកបណ្ដោះអាសន្ននិងរង់ចាំធ្វើការស្រាវជ្រាវបន្ត៕ដដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img