More

    រឿងទំនាស់ធ្វើរបងបិទផ្លូវធ្វើអោយប្រជាពលរដ្ឋ ១៥ គ្រួសារព្រួយបារម្ភទើបបាននាំគ្នាសំណូមពរដល់ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ដោះស្រាយនេះផង.!

    spot_img

    ខេត្តព្រះសីហនុ:មានប្រជាពលរដ្ឋ ១៥ គ្រួសារបាននាំគ្នាសំណូមពរដល់ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ដោះស្រាយរឿងគេធ្វើរបងបិទផ្លូវរបស់ពួកគាត់ដែលធ្វើដំណើរចេញចូលរាល់ថ្ងៃដែលមានទីតាំងស្ថិតនៅត្រង់ចំណុចក្រុម ១៦ ភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    រឿងទំនាស់ធ្វើរបងបិទផ្លូវខាងលើនេះបើតាមប្រជាពលរដ្ឋប្រមាណជាង ១៥ គ្រួសារបានរៀបរាប់ប្រាប់ក្រុមការងារភ្នាក់ងារអ្នកយកព័ត៌មានរបស់អង្គភាពសារព័ត៌មានFK NEWSTVកាលពីរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ ២០២២នេះថាពួកគាត់បានទិញដីតាំងពីឆ្នាំ ២០០៤ មកម៉្លេះរហូតមកដល់ឆ្នាំ ២០០៨ក៏មានក្រុមការងារសូរិយោដីចុះធ្វើការវាស់វែងរួចរាល់ក៏បានឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាមកផ្តិតមេដៃដើម្បីធ្វើប្លង់ពេលនោះពួកគាត់ប្រាប់ថាអ្នកខ្លះយល់ព្រមផ្តិតមេដៃអ្នកខ្លះទៀតក៏មិនយល់ព្រមពួកគាត់បានប្រាប់ថាមូលហេតុដែលគាត់មិនយល់គឺដោយសារតែគេធ្វើប្លង់អត់មានផ្លូវពេលនោះមន្រ្តីសូរិយាដីបាននិយាយថាតើចង់យកប្លង់ឬមួយក៏ចង់យកផ្លូវទើបពួកគាត់សម្រេចចិត្តផ្ដិតមេដៃតែម្ដងទៅ។

    រហូតមកដល់ឆ្នាំ ២០១២មន្ត្រីសូរិយោដីបានចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ហើយ
    ប្លង់ដែលពួកគាត់ទទួលបាននោះគឺអ្នកខ្លះទទួលបានឆ្នាំ ២០១៣អ្នកខ្លះទៀតបានឆ្នាំ២០១៥ហើយក៏បាននាំគ្នារស់នៅដើរតាមផ្លូវខាងលើនោះរហូតមក។ជាមួយគ្នានោះជាពលរដ្ឋបានលើកឡើងថាកន្លងមកពួកគាត់
    បានដើរលើផ្លូវនេះមានទំហំ ៦ ម៉ែត្រ សម្រាប់ធ្វើដំណើរចេញចូលផ្ទះរបស់ពួកគាត់តាំងពីយូរណាស់មកហើយ។

    ស្រាប់តែបន្ចុប្បន្នកន្លងមកថ្មីៗនេះមានឈ្មោះ សោម រ៉ាវី (ហៅ យាយវី)និងឈ្មោះ ហុង ហាវ បានធ្វើប្លង់ប្រព័ន្ធបិទផ្លូវរបស់ពួកគាត់ ដោយពួកគាត់មិនបានដឹងសោះ ដោយដី របស់ពួកគាត់សុទ្ធសឹងតែមានប្លង់ប្រព័ន្ធកាន់កាប់ស្រប់ច្បាប់ទាំងអស់គ្នា ប្រជាពលរដ្ឋបានលើកឡើងទៀតថាពួកគាត់ទាំង១៥គ្រួសារនេះ ដែលបានរស់នៅខាងក្នុង តើឲ្យពួកគាត់រស់ធ្វើម្ដេចបាន? បើគ្នានផ្លូវអញ្ចឹងតើឲ្យចេញចូលតាមណា? ចុះបើមានអគ្គីភ័យកើតឡើង ដោយយថាហេតុ តើឲ្យពួកគាត់ទាំងគ្នាធ្វើដូចម្ដេច ដូច្នេះ?ហើយពួកគាត់សូមទទូចនិងសំណូមពរដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈខេត្តព្រះសីហនុមេត្តាជួយអន្តរាគមន៍ដោះស្រាយដល់ពួកគាត់ទាំងគ្នាផង។

    សូមបញ្ជាក់ថាជុំវិញរឿងទំនាស់បិទផ្លូវខាងលើនេះបើតាមលោក អុី សុខ ឡេង អភិបាលក្រុងព្រះសីហនុបានប្រាប់ឲ្យក្រុមការងារអង្គភាពសារព័ត៌មានFK NEWS TVថាអ្វីក៏ដោយពឹងផ្អែកទៅលើច្បាប់បើសិនដីនោះជាម្ចាស់របស់គេហើយបើម្ចាស់គេមិនព្រមយើងទៅធ្វើយ៉ាងម៉េច យើងមិនអាចទៅយកអំណាចនិងកំលាំងទៅធ្វើការងារនឹងទាំងបង្ខំបានទេ

    ទាល់តែម្ចាស់គេឯកភាពនឹងយល់ព្រមទាំងសង្ខាងទើបអាចធ្វើទៅបានពីព្រោះទាំងសង្ខាងគឺសុទ្ធតែប្រជាពលរដ្ឋដូចគ្នា ក្នុងនាងយើងជាអាជ្ញាធរយើងត្រូវការពារផលប្រយោជន៍ទាំងសងខាងមិនថាភាគតិចឬមួយក៏ភាគច្រើននោះទេប៉ុន្តែការពារលើផ្លូវច្បាប់

    មិនអាចអ្នកណាមួយខូចយើងទៅការពារមនុស្សខូចទេមួយរយៈនេះកំពុងតែរវល់ច្រើនចាំមើលប្រហែលជាថ្ងៃច័ន្ទដើមសប្តាហ៍ទើបអាចចុះទៅមើលបាន។ដោយ វាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img