More

    ល្បែងសុីសង ខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី ស្រុកកោះធំ ខេត្តកណ្ដាល កំពុងបើកលេងយ៉ាងរំភើយ! មិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន

    spot_img

    {ខេត្តកណ្ដាល}÷ ល្បែងស៊ីសង “ហ្គេមបាញ់ត្រី” ខុសច្បាប់ មួយកន្លែង បាននិងកំពុងតែបើកដំណើរការឲ្យក្រុមអ្នកញៀនល្បែងនាំគ្នាចូលលេង យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ដែលទីតាំងមួយនេះ ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានវិធានការបង្ក្រាប!។

    បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះ ប្រហែលជាអាងមានខ្នងធំនៅពីក្រោយហើយមើលទៅ? ទើបហ៊ានបើកឲ្យក្រុមញៀល្បែងទាំងចាស់ទាំងក្មេងនាំគ្នាចូលលេងយ៉ាងពពាក់ពពូនបានដោយរលូន មិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ!

    ពលរដ្ឋសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុកកោះធំ ខេត្តកណ្ដាល អាចបានទទួលលាភសក្ការៈ ពីម្ចាស់ទីតាំងបនល្បែងខុសច្បាប់មួយកន្លែងនេះហើយ ទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់ គ្មានចាត់វិធានការបង្រ្កាបបែបនេះ!

    ដូច្នេះហើយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន បាននាំគ្នាធ្វើការសំណូមពរទៅដល់ ឯកឧត្តម (គង់ សោភ័ណ្ឌ) អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជាពិសេស លោកឧត្តមសេនីយ៍ទោ (ឈឿន សុចិត្ត) ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសង <ហ្គេមបាញ់ត្រី> ខុសច្បាប់នៅក្នុងមូលដ្ឋានខាងលើនេះផងទាន ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕ ដោយ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img