More

    យុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃដំបូង របស់គណបក្សប្រជាជនកម្ពុជាបង្ហាញឃើញពីកម្លាំងសាមគ្គី ឧត្តមភាព និងកិត្យានុភាពរបស់សមាជិក-សមាជិកា

    spot_img

    កោះកុង ៖ សមាជិកសមាជិកាគណ:បក្សប្រជាជនកម្ពុជា បាន ដង្ហែរក្បួនបើកយុទ្ធនាការនាឃោសនាបោះឆ្នោត បង្ហាញឃើញពីកម្លាំងសាមគ្គីឧត្តមភាព និងកិត្យានុភាពរបស់សមាជិក- សមាជិកា របស់គណបក្ស ចូល រួមរាប់ពាន់នាក់ នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ ជាថ្ងៃដំ បូង ដែលបើកយុទ្ធនាការឃោស នារកសំឡេងឆ្នោត សម្រាប់ការ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ។

    ក្នុងពិធីយុទ្ធនាការឃោសនានេះ
    ឯកឧត្តម ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្ដាលគណ បក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានក្រុមការងារបក្សចុះមូល ដ្ឋានខេត្តកោះកុង បានមានប្រ សាសន៍ថា ក្បួនឃោសនារកសំឡេងឆ្នោតនាពេលនេះ គឺបង្ហាញឃើញពីកម្លាំងសាមគ្គី ឧត្តមភាព និងកិត្យានុភាពរបស់សមាជិក-សមាជិកា គណបក្ស ប្រជាជនកម្ពុជាខេត្តកោះកុង បង្ហាញទៅកាន់ប្រជាពលរដ្ឋជ្រាបពីសារគោលនយោបាយរបស់គណបក្ស។

    ឯកឧត្តម ប៊ុន លើត បានបន្ថែមថា មានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ បានធ្វើឲ្យប្រជា ជនទូទាំងប្រទេសស្គាល់នៅសុខសន្តិភាព មានស្ថេរភាព សុខដុម រមនា និងមានការអភិវឌ្ឍ មានភាពរីកចម្រើនគ្រប់វិស័យ ។

    ក្នុងឱកាសនោះដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានបន្ថែមថា បង ប្អូនទាំងអស់បានឃើញច្បាស់ហើយ រាល់សមិទ្ធផលដែលកើត មានសព្វថ្ងៃនេះ ដោយកើតចេញពីគោលនយោបាយ ដ៏ត្រឹម ត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទាំងនេះហើយ ដែលជាការខិតខំរបស់គណបក្សប្រជា ជនកម្ពុជាតែមួយគត់ ដែលធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសស្គាល់នៅសន្តិភាព សេរីភាព សុខមង្គលក្នុងគ្រួសារ ។

    ជាមួយគ្នានោះដែរ លោកជំទាវ ក៏អំពាវនាវទៅដល់សមាជិក- សមាជិការ ទាំងអស់ចាំបាច់ត្រូវគោរព ឲ្យបានសមស្របទៅតាមការណែនាំ របស់ គណៈកម្មការជាតិ រៀបចំ ការបោះឆ្នោត ដែលបានណែនាំ ជាពិសេសសូមរក្សានូវ ភាព ថ្លៃថ្នូរ វិន័យ ជៀសវាង ការ កើតនូវអំពើ ហិង្សា ណាមួយដែល ធ្វើឲ្យប៉ះពាល់ កិត្តិយស ដល់ គណបក្សប្រជាជនកម្ពុជា ព្រម ទាំងសន្តិសុខសណ្តាប់ធ្នាប់ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img