More

    លោកអ៊ុក សំនៀងជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំអាណ្តិទី៥ របស់គណះបក្សប្រជាជនកម្ពុជា ក្នុងស្រុកជ័យជោគ

    spot_img

     

    តាកែវ ៖ លោកអ៊ុក សំនៀងអនុប្រធាន ក្រុមការងារគណះបក្សប្រជាជនកម្ពុជាចុះជួយឃុំជ័យជោគ និងសមាជិក សមាជិការ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំជ័យជោគស្រុកបូរីជលសា ខេត្តតាកែវ នាព្រឹកថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២២ ។

    លោក អ៊ុក សំនៀងអនុ ប្រធានគណបក្សប្រជាជនកម្ពុជាឃុំជ័យជោគបានមានប្រសាសន៍ថា បេក្ខជនឈរឈ្មោះពេលនេះសុទ្ធតែបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យប្រជាពលរដ្ឋ និងសមាជិកគណបក្សពេញចិត្តបំផុត ។ ជាក់ស្តែងសមិទ្ធផលនៅក្នុងឃុំជ័យជោគ មាន ការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងសេវាផ្សេងៗទៀត ដែលបានបម្រើជូនប្រជាពលរដ្ឋ ។ ពិសេសជាគុណសម្បត្តិដ៏វិសេសវិសាល គឺការគោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន វិធានការរបស់ក្រសួងសុខាភិបាល (៣កាពារ ៣កុំ) និងជំរុញការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងឃុំ និងចាប់ពីអាយុ៣ឆ្នាំឡើងទៅ បានមកចាក់វ៉ាក់សាំងលើក ទី១ ទី២ ទី៣ ទី៤ គ្រប់តាមកម្រិត របស់ក្រសួងសុខាភិបាល។

    ពិធីសំណេះសំណាលដ៏មានអត្ថន័យ លោកអ៊ុក សំនៀង បានថ្លែងអំណរគុណដល់បេក្ខជនទាំងអស់ដែលបានចូលរួមគាំទ្រ និងជួយជ្រុមជ្រេងគណបក្សប្រជាជនកម្ពុជា ។
    លោកបានក្រើនរំលឹក គ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែបង្កើនកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងរួមគ្នាជាកម្លាំង ក្នុងការរក្សាភាពឈ្នះ បន្តទៀត ។ លើសពីនេះទៀត លោក ក៏ជំរុញឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ជាសកម្មជនគណបក្សសូមខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សព្រមទាំងសមិទ្ធផលនានាដែលបានខិតខំកសាងដោយលំបាក។

    លោកអ៊ុក សំនៀង បានបញ្ជាក់បន្ថែមទៀតថាជាពិសេសពាក់ព័ន្ធនឹងការខិតខំស្វែងរកវ៉ាក់សាំងចែកជូនប្រជាពលរដ្ឋ និងគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជួយប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកនៅក្នុងមូលដ្ឋាន។
    ហើយសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជាចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា សមាជិកម្នាក់ៗត្រូវក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ការបោះឆ្នោតនេះគឺមានភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងមានការវាយតម្លៃទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ៕ដោយ ញឹក សន

    spot_img

    អត្ថបទទាក់ទង

    spot_img