More

    កា-ប់-ប្ល-ន់-យ-ក-ម៉ូ-តូ-មួយគ្រឿងបានសម្រេច នៅផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យទី៣

    spot_img

     

    ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នាប្រមាណជា១០នាក់ជិះម៉ូតូ ៥ គ្រឿងបានធ្វើសកម្មភាពដេញកាប់ទៅលើយុវជន៣ នាក់ប្លន់យកម៉ូតូម៉ាកនីកមួយបានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០យប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ខាងជើងខារ៉ាអូខេដាយមិនស្តារ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ តេនជី ហាវ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាងតុ ទូ ស្នាក់នៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឯណាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ចំណែក មិត្តភក្កិពីរនាក់ទៀតដែលរួមដំណើរពីក្រោយមិនស្គាល់អត្តសញ្ញាណនោះទេ។ ជនរងគ្រោះទាំង៣ នាក់ជិះម៉ូតូមួយគ្រឿងម៉ាក suzuki នីក មួយគ្រឿងស៊េរីឆ្នាំ២០១៧ ឡើងស៊េរីឆ្នាំ២០២០ ពណ៌ស បិតស្គុតក្បាលពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង1K-2211។

    តាមការរៀបរាប់ពីជនរងគ្រោះជាម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថាមុនកើតហេតុ រូបគេមានគ្នាបីនាក់ ជិះម៉ូតូមួយគ្រឿងចេញពីកន្លែងការងារនៅម្ដុំស្តុបចំកាដូង គោលបំណងមកចូលក្លឹប នៅម្ដុំផ្សារដីហុយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៍លេចមុខជនសង្ស័យមួយក្រុមមានគ្នាប្រមាណជា ១០ នាក់ ជិះម៉ូតូ ៥ គ្រឿង ធ្វើដំណើរមកពីក្រោយហើយបានធ្វើកម្មភាពជិះស្ទាក់ពីមុខម៉ូតូពួកគេ រួចដកដាវដេញកាប់ បណ្ដាលឲ្យពួកគេទាំងបីនាក់ភ័យស្លន់ស្លោផ្តួលម៉ូតូរត់យករួចខ្លួនសិន បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបាននាំគ្នាលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img