More

    រថយន្តស៊េរីទំនើបម៉ាក Ford Ranger បើកឡើងលើសួនពុះចែកទ្រូងផ្លូវ ទៅបុកដើមឈើមួយដើមរាបដល់ដី នៅផ្លូវបុរីអង្គរ

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក Ford Rangerមួយគ្រឿងសង្ស័យតែកុងបើកលឿនផ្លូវកោង បួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនសួនរួចឡើងលើសួនពុះចែកទ្រូងផ្លូវ ហើយបន្តទៅបុកដើមឈើមួយដើមបាក់ជាពីកំណាត់ដួលរាបដល់ដី ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

     

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៥០នាទីយប់ ថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែងរាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានរថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BD-8080ធ្វើដំណើរចេញពីខាងបុរីអង្គរឆ្ពោះទៅខាងររង្វង់មូលកាំកូសុីធី ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែកុងបើកលឿន ផ្លូវកោងបួងចង្កូតមិនទាន់បណ្តាលរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវរួចបន្តឡើងលើសួនជ្រុលទៅបុកដើមឈើមួយដើមបណ្ដាលឲ្យបាក់ជាពីកំណាត់ដួលរាបដល់ដី ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខនឹងបែកកង់ ទៅមុខលែងរួច។ភ្លាមនោះម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

     

    ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img