More

    បើកបើករថយន្តគេចពីម៉ូតូជ្រុលបុកចូលផ្សារធំថ្មីរងការខូចខាត

    spot_img

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក masda មួយគ្រឿងបើកលឿនគេចពីម៉ូតូមួយគ្រឿងជ្រុលទៅបុកចូលផ្សារធំថ្មី បណ្ដាលឲ្យបង្គោលដែកបាំងជុំវិញផ្សារបាក់ចំនួន៥បង្គោលនិងសំយ៉ាងផ្សារខូចខាតមួយផ្ទាំង ឯងរថយន្តបែកកង់ខាងមុខទៅលែងរួច។

     

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ខែឧសភាឆ្នាំ ២០២២ នៅចំណុចផ្សារធំថ្មីផ្នែកខាងត្បូង ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក masda មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2 BI-1471ធ្វើដំណើរតាមបណ្តោយផ្លូវ ៦៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវបំបែកជាបីកន្លែងកើតហេតុខាងលើ បានគេចពីម៉ូតូមួយគ្រឿងក៏ជ្រុលទៅមុខត្រង់ក៍បុកចូលផ្សារធំថ្មីបណ្ដាលឲ្យបង្គោលដែកបាំងជុំវិញផ្សារបាក់អស់ចំនួន ៥បង្គោល នឹងសំយ៉ាងផ្សារមួយផ្ទាំង ចំណែករថយន្តរងការខូចខាតនិងបែកកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីរថយន្តធ្វើការសម្រុះសម្រួលគ្នាជាមួយប្រធានផ្សារដើម្បីប្រញាប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img