More

    សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបម៉ាកBMW បោះពួយឡើងលើសួនមាត់ទន្លេ សំណាល្អមិនធ្លាក់ចូលទន្លេ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំ បើករថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកខឿនឡើងលើសួនមាត់ទន្លេ បណ្ដាលឲ្យបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច សំណាងល្អមិនធ្លាក់ចូលទន្លេ។

     

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចលើសួនមាត់ទន្លេ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានបុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបើករថយន្តស៊េរីទំនើបម៉ាក BMWមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ-7826 ធ្វើដំណើរតាមបណ្តោយផ្លូវ ១១៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកែងផ្លូវព្រះស៊ីសុវត្តិរថយន្តមិនបានបត់ឆ្វេងរីបត់ស្ដាំនោះទេ បានបោះពួយទៅត្រង់បុកខឿនសួនរួចបន្តឡើងទៅលើសួនជិតដល់មាត់ទន្លេ បណ្តាលឲ្យរថយន្តបែកម៉ាស៊ីនហូរប្រេងម៉ាស៊ីន ទៅមុខលែងរួច សំណាងល្អនៅប្រមាណជាង២ ម៉ែត្រទៀតធ្លាក់ចូលទន្លេ។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ ដោយមិនមានរងការខូចខាតខឿនសួននិងសួននោះទេ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

    spot_img

    អត្ថបទទាក់ទង

    spot_img