More

    វាយសងសឹងឲ្យរបួស និងបំផ្លាញទ្រព្យសម្បត្តិ៍ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនសាលាដំបូងខេត្ត

    spot_img

    បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ សងសឹងជនរងគ្រោះវាយឲ្យរងរបួសចំក្បាល និងហូរឈាមតាមត្រចៀក ព្រមទាំងកាប់បំផ្លាញម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនិតិវិធី នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។
    លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វឿន វីរៈ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    លោក យ៉ាន់សុវណ្ណ បានបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងពីសាច់ញាតិ ជនរងគ្រោះថា មានករណីប្រើអំពើហិង្សា និងបំផ្លាញម៉ូតូ ជនរងគ្រោះឈ្មោះសុខ រិទ្ធីស័ក ភេទប្រុស អាយុ១៤ឆ្នាំ បណ្តាលឲ្យជនរងគ្រោះបែកក្បាល និងហូរឈាមតាមត្រចៀក កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំ។

    លោកមេបញ្ជាការបញ្ជាក់ថា ពេលសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះពិតប្រកដមែន ដោយមានគ្នាចំនួន៣នាក់។ កាលពីល្ងាចថ្ងៃទី៥ខែឧសភា ឆ្នាំ២០២២ ខណៈដែលជនរងគ្រោះបានអង្គុយលេងនៅសួន កោះពងសត្វក្នុងក្រុងសិរីសោភ័ណស្រាប់តែក្រុមខ្លួនបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ និងប្រើប្រាស់កាំបិតកែច្នៃកាប់បំផ្លាញម៉ូតូជនរងគ្រោះឲ្យខូចខាតផងដែរ។ ជនសង្ស័យបានបញ្ជាក់ថា មូលហេតុដែលទៅវាយជនរងគ្រោះខាងលើនេះ ដោយសារកន្លងមកក្រុមជនរងគ្រោះធ្លាប់មានជម្លោះជាមួយក្រុមខ្លួនផងដែរ។


    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកាំបិតកែច្នៃប្រវែង១.១០ម៉ែត្រ ត្រូវបានសមត្ថជំនាញអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់៕(ក្តាមស្រែ)

    spot_img

    អត្ថបទទាក់ទង

    spot_img