More

    លោកជំទាវអភិបាលខេត្តកោះ កុង អញ្ជើញទទួលស្វាគមន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល

    spot_img

     

    កោះកុង÷លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង នាថ្ងៃទី៤ខែឧសភា ឆ្នាំ ២០២២ នេះ បានអញ្ជើញទទួលស្វាគមន៍ លោកជំទាវ វេជ្ជ បណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិ ការ ក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេស និងលោក ស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភព លោក ប្រចាំនៅកម្ពុជា ក្នុងដំណើទស្សនកិច្ច ស្វែងយល់អំពីដំណើការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកោះកុង ។

    នាឱកាសនោះ លោកជំទាវអភិ បាលខេត្ត បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវ គារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខា ធិការ ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោកស្រី វេជ្ជ បណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ដែលបានអញ្ជើញធ្វើទស្សនកិច្ច នាមូល ដ្ឋាននៃខេត្តកោះកុងដោយផ្ទាល់ នាឱកាសនេះ ។

    លោកជំទាវអភិបាលខេត្តថ្លែងថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុត របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពី សុខុមាលភាពប្រជា ពលរដ្ឋ បានបង្ហាញនូវសមត្ថ ភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតប តាមគ្រប់មធ្យោបាយ ដើម្បីបង្ការនិងគ្រប់គ្រងការចម្លងរាតត្បាត ទៅក្នុងសហគមន៍ ជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការសមស្រប និងចាំ បាច់នានា បានទាន់ពេលវេលា ។

    ក្នុងឱកាសដ៏វិសេសវិសាលនោះលោកជំទាវខេត្ត សូមគោរពថ្លែង អំណរគុណ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ និងជាអនុ ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ និងជាប្រធានក្រុមការ ងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលតែងតែចង្អុល បង្ហាញ ផ្តល់អនុសាសន៍ដឹកនាំ និងការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅភូមិសាស្ត្រខេត្តកោះកុង ។

    លោកជំទាវអភិបាលខេត្តលើក ឡើងថា គិតមកទល់ពេលនេះ ខេត្តកោះកុង មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦.០៣៧ នាក់ ស្មើនឹង ៤,៣២% នៃប្រជាជនសរុប ដោយបានជាសះស្បើយចំនួន ៥.៩៧០នាក់ និងបានស្លាប់ចំនួន ៦៧នាក់ ស្មើនឹង ០,០៥% ។ ជាការពិតណាស់ ការការពារ ទប់ស្កាត់ និងបញ្ចៀសហានិភ័យធ្ងន់ធ្ងរបាន គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ និងលះបង់ កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ និងការចូល រួមពីអ្នកពាក់ព័ន្ធទាំងអស់ ក៏ដូច ជា ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដែលបានចូលរួមដោយ ស្ម័គ្រចិត្តមកទទួលយកវ៉ាក់សាំង ជំងឺកូវីដ-១៩ ដោយបានសម្រេចបានលទ្ធផល គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះ ជាសង្ខេបដូចខាងក្រោម ៖
    -ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន (ដូសទី១ និង ដូសទី២ ដែលមានគម្លាតរយៈពេលយ៉ាងយូរ ២៨ ថ្ងៃ) បានចំនួន ១៣៦.៨១២ នាក់ ស្មើនឹង ១០៤,៣៤% នៃប្រជាជនគោលដៅសរុប ដែលអាចចាក់វ៉ាក់សាំង កូវីដ-១៩
    -ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) បាន ចំនួន ៧៩.៥០៨ នាក់ ស្មើនឹង ៦០,៦៤%
    -ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ (ដូសជំរុញ) បានចំនួន ៨.០៤៧ នាក់ ស្មើនឹង ៦,១៤%។

    ក្នុងឱកាសនោះដែរ លោកជំទាវក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ ខ្ពស់ របស់លោកជំទាវ ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន ព្រមទាំងក្រុមការងារ ដែលបានផ្តល់កិត្តិយស និងចំណាយពេលវេលាដ៏មានតម្លៃ មកទស្សនកិច្ចស្វែងយល់ អំពី ការគ្រប់គ្រងការងារពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះ កុង ដោយផ្ទាល់ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img