More

    រថយន្តម៉ាស្ដាបុក ជាមួយរថយន្តព្រូស ត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាត

    spot_img

    ភ្នំពេញ: បុរសជនជាតិបរទេសម្នាក់បើករថយនម៉ាស្តារ មួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយ៉ូតា ព្រូសពីចំហៀងត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតរៀងខ្លួន។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ ១០៦ កែងផ្លូវនិង៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហរតុគេឃើញបុរសជនជាតិបរទេសបើករថយន្តម៉ាស្តារមួយពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AR-2207ធ្វើដំណើរតាមបណ្តោយផ្លូវ ១០៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវបែកជាបួនកន្លែងកើតហេតុខាងលើ ក៏ជ្រុលទៅបុករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BP-7455បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ទិសដៅពីជើងទៅត្បូងចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមិនដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយពីសម្រុះសម្រួលគ្នាអស់រយៈពេលយ៉ាងយូរភាគីទាំងពីរមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img