More

    នារីជនជាតិចិនបើករថយន្តlexus nx-200t បត់ត្រឡប់ក្រោយជ្រុលទៅបុករថយន្ត lexus lx570 រងការខូចខាត

    spot_img

    ភ្នំពេញ: នារីជនជាតិចិនពីនាក់បើករថយន្ត lexus nx200 t មួយគ្រឿងបត់ត្រឡប់ក្រោយមិនប្រយ័ត្នជ្រុលទៅបុករថយន្ត lexus lx570 កំពុងឈប់ស្ងៀមពីចំហៀងខាងក្រោយរងការខូចខាតយ៉ាងដំណំ។

     

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០នាទីយប់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចមុខអាគារមួយកន្លែងតាមបណ្ដោយផ្លូវR8 ក្នុងបរិវេណបឺងកក់ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តlexus lx570 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AP-8966 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អែបនឹងចិញ្ចើមផ្លូវដើម្បីរៀបចំថតកម្មវិធីរីថតកុន ខណៈនោះក៏ឃើញរថយន្ត lexus nx200t មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-8091បើកបរដោយនារីជនជាតិចិនម្នាក់រួមដំណើរនឹងនារីជនជាតិចិនម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចហើយបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញក៏ជ្រុលទៅបុករថយន្តlexus 570 ពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតចំណែករថយន្តបង្ករងការខូចខាតចំហៀងខាងស្ដាំខាងមុខនិងបែកកង់។

     

    ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នាបន្ទាប់មកខាងភាគីជនជាតិចិនបានចេញសំណងទៅឲ្យភាគីខាងរថយន្ត lexus 570 ចំនួន ៥៥០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img