More

    អគ្គិភ័យបានឆាបឆេះបន្ទប់ជួល​ មួយកន្លែង​​ផ្អេីលសមត្ថកិច្ចទាំងយប់

    spot_img

     

    ភ្នំពេញ​៖​ បន្ទប់ជួលចំនួន៤បន្ទប់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​ ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១០៣​ ភូមិត្រពាំងឈូក​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     

    ម្ចាស់ទីតាំងទី១​ ឈ្មោះ​ លាន ណយ ភេទ​ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ​ លក់ដូង​ ។

    ម្ចាស់ទី២​ ឈ្មោះ​ អេង ប៊ុនថេង ប្រុស់​ អាយុ ៣៤ ឆ្នាំ​ មុខរបរ: លក់ទូរស័ព្ទ​ ។

    ម្ចាស់ទី៣​ ឈ្មោះ​ ឡេង សុធី ភេទ​ ស្រី អាយុ ២៩ ឆ្នាំ មុខរបរ​ ជាងអ៊ុតសក់នឹងធ្វើក្រចក​ ។

     

    ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ​ បណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះបន្ទប់ជួលថ្មប្រក់ស័ង្កសី ចំនួន​ ៤បន្ទប់ ទំហំ​ (៤ម៉ែត្រ​ x ៨ម៉ែត្រ)​ និងខូចខាតសម្ភារៈ​ ម៉ាស៉ីនលាងម៉ូតូ,​ គ្រឿងបន្លាស់ទូរស័ព្ទ,​ សម្ភារៈសាឡន និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

     

    នៅវេលាម៉ោង​ ៤និង០០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ៦គ្រឿង ប្រេីប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង​ ២៤ម៉ែត្រគូប៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img