More

    សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ3នាក់ តែដោះលែងម្នាក់វិញ បន្ទាប់ពីលួចឈូសឆាយដីព្រៃលិចទឹកតំបន់3

    spot_img

    (បន្ទាយមានជ័យ)៖សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ3នាក់ តែដោះលែងម្នាក់វិញ បន្ទាប់ពីលួចឈូសឆាយដីព្រៃលិចទឹកតំបន់3 ក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់តាមច្បាប់ នៅថ្ងៃទី30 ខែមេសា ឆ្នាំ2022។
    នាយខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ លោក ឡុញ វុទ្ធី បានឲ្យដឹងថា៖ ជនសង្ស័យដែលត្រូវឃាត់មាន 1.ឈ្មោះ វ៉ាន់ យ៉េន ភេទប្រុសអាយុ46ឆ្នាំ (ម្ចាស់ត្រាក់ទ័រ)រស់នៅរស់នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី។ទី2.ឈ្មោះ រឹត ធី ភេទប្រុសអាយុ53ឆ្នាំ(ម្ចាស់ស្រែ)។

    លោក ឡុញ វុទ្ធី បញ្ជាក់ថា៖វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបង្ក្រាបបទល្មើសរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់3 ខេត្តបន្ទាយមានជ័យត្រូវបានដកហូតមកវិញហើយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដាំកូនឈើស្តារឡើងវិញក្នុងភូមិសាស្ត្រព្រៃលិចទឹកតំបន់3 ពីរស្រុក ក្នុងនោះស្រុកព្រះនេត្រព្រះ មានចំនួន2ឃុំ គឺឃុំប្រាសាទ និងឃុំភ្នំលៀប ចំណែកស្រុកមង្គលបូរី មាន1ឃុំគឺឃុំសំបួរ។

    លោក ឡុញ វុទ្ធី បានបញ្ជាក់ថា៖កាលពីថ្ងៃទី28 ខែមេសា ឆ្នាំ2022 ជនសង្ស័យទាំង3នាក់ កម្លាំងចម្រុះមានកម្លាំង ជលផលនិងកម្លាំងកងរាជអាវុធហត្ថ នគរបាល យោធា ធ្វើការបង្ក្រាបនៅចំណុចបង្គោលលេខ334និយាមការ(301544-1484494)ស្ថិតភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី មានត្រាក់ទ័រ1គ្រឿងម៉ាកគូបូតា6040ពណ៌ក្រហមស៊េរីឆ្នាំ2017 ដែលធ្វើសកម្មភាពឈូសឆាយភ្ចួរដីព្រៃលិចទឹកតំបន់បីដែលដាំកូនឈើរួចហើយ។ លោកបញ្ជាក់ថា៖ ក្រោយពេលសាកសួរនាំ ជនសង្ស័យ៣នាក់មាន1នាក់ស៊ីឈ្នួលបើកត្រាក់ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ និង2នាក់ទៀតត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕(ដោយ ក្តាមស្រែ)

    spot_img

    អត្ថបទទាក់ទង

    spot_img