More

    ពិធីខួបអនុស្សាវរីយ៍ទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ ២០២២ នឹងចាក់វ៉ាក់សាំង កូវីដ-១៩ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

    spot_img

    កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២២ និងចាក់វ៉ាក់ សាំងកូវីដ-១៩ ដុសទី ៣ និងដុសទី ៤ ជូនកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះ កុង នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ។

    ក្នុងឱកាសនោះ លោកជំទាវអភិ បាលខេត្ត បានអានសារអបអរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ” សន្តិភាព សុខភាព និងសន្តិសុខការងារ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា ។

    ជាមួយគ្នានោះ លោកជំទាវអភិ បាលខេត្ត បានជម្រាបជូនអង្គ ពិធីទាំងមូលឱ្យបានជ្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោ ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពប្រជាពលរដ្ឋ បានបង្ហាញនូវសមត្ថភាព និងឆន្ទៈដ៏មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោ បាយ ដើម្បីបង្ការ និងគ្រប់គ្រងការចម្លងរាតត្បាតក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ដោយបានដាក់ ចេញនូវវិធានការសមស្រប និងចាំបាច់នានាបានទាន់ពេលវេលា។ ក្នុងន័យនេះ រាជរដ្ឋាភិ បាលកម្ពុជា បានបង្កើតនូវយន្ត ការ និងបទដ្ឋានគតិយុត្តនានាជាច្រើន ដើម្បីបម្រើដល់ការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ កូវីដបំប្លែងថ្មី (អូមីក្រុង) និងជំងឺកាចសាហាវផ្សេងៗ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងជនបរទេសដែលកំពុងរស់នៅ និងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ។

    ការងារចាក់វ៉ាក់សាំង ជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗ ដែលរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម តាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដែលបានដាក់ ចេញនូវ “ផែនការយុទ្ធសាស្រ្តជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គមនៅកម្ពុជាក្នុងឆ្នាំ២០២១” ដោយអនុវត្តតាមអភិក្រម “ផ្ការីក”។ រដ្ឋបាលខេត្តកោះកុង បានអនុវត្តផែនការជាជំហានៗ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ត្រឹម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយសម្រេចបានលទ្ធផល ដូចខាងក្រោម :
    *ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ចំនួន ៩៧.៤០៤នាក់ ស្រី ៤៦.២៩១ នាក់ ស្មើនឹង ១០៦,០៨% ធៀបនឹងផែនការគោលដៅ
    *កុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានចំនួន ១៥.៩៦៨នាក់ ស្រី ៧.៧១៧នាក់ ស្មើនឹង ៩៨,៤២% ធៀបនឹងផែនការគោលដៅ
    *កុមារអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន ១៧.១៧២នាក់ ស្រីចំនួន ៨.៣៩២នាក់ ស្មើនឹង ១១០,៤០% ធៀបនឹងផែនការគោលដៅ និងកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន ៦.១៤០នាក់ ស្រីចំនួន ២៧៨៩នាក់
    *មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្ត ក៏បានទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ចំនួន ៧៧.៧៥៤នាក់ ស្រីចំនួន ៣៦.៨១២នាក់ និងដូសទី៤ ចំនួន ៦.៧៦២នាក់ ស្រីចំនួន ២.៣៤០នាក់។
    លទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្តកោះកុង ទទួលបានលទ្ធផលខ្ពស់ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ លះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ អ្នកពាក់ព័ន្ធ និងមានការចូលរួមពីប្រជាពលរដ្ឋ និងកម្មករ កម្មការនីផ្ទាល់ ក្នុងស្ម័គ្រចិត្តទទួលយកការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមក ក៏ដូចជាពេលនេះតែម្តង។ ទន្ទឹមនឹងលទ្ធផលចាក់វ៉ាក់សាំងគួរជាទីមោទនៈ យើងក៏មិនត្រូវភ្លេចអំពីការអនុវត្តតាមវិធានសុខាភិ បាលនានាផងដែរ ព្រោះថាវ៉ាក់ សាំងអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកមន្ទីរពេទ្យ និងអត្រាមរណភាព ប៉ុន្តែមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ នៅតែអាចបំប្លែងខ្លួន វិវឌ្ឍន៍ខ្លួន ទៅជាប្រភេទផ្សេងៗដូចជា អាល់ហ្វា ដែលតា និងអូមីក្រុងជាដើម ហើយថែម ទាំងមានឱកាសក្នុងការឆ្លងចូលមកក្នុងខ្លួនយើង ហើយយើងក៏អាចជាភ្នាក់ងារចម្លងមេរោគនេះទៅអ្នកដទៃ មនុស្សជុំវិញខ្លួន និងសហគមន៍។

    លោកជំទាវអភិបាលខេត្ត ថ្លែងថា ខ្ញុំសូមអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តតាម ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា គឺអនុវត្តវិធាន “៣ការ ពារ និង៣កុំ”។ ការអនុវត្តវិធាន ការនេះ គឺជាវិធានការដ៏មាន ប្រសិទ្ធភាពបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះ ។ ដូចនេះសូមបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាប្រចាំ ដើម្បីការពារបាននូវរាល់ការឆ្លងជំងឺគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img