More

    ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុករថយន្តឡិចសុីសកំពុងឈប់ភ្លើងស្តុបពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ស្រាលប្រុសស្រីពីរនាក់

    spot_img

     

    ភ្នំពេញ: បុរសនារីពីរនាក់ជិះម៉ូតូមួយគ្រឿងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីសកំពុងឈប់ចាំភ្លើងស្តុប ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលពីរ នាក់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញរថយន្ត ឡិចសុីស lx 470 ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2R-0892ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ចាំភ្លើងស្តុបខណៈនោះក៏មានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកពណ៌ក្រហមគ្មានស្លាកលេខ ជិះដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តឡិចស៊ីសពីក្រោយចំហៀងខាងស្ដាំបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសស្ត្រីម្នាក់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូយកមកអែបនឹងចិញ្ចើមផ្លូវកំឲ្យមានការកកស្ទះចរាចរណ៍ ហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បន្ទាប់មកខាងភាគីម៉ូតូដឹងកំហុសថាខ្លួនខុស។ចំណែកខាងភាគីរថយន្តក៏មិនបានទាមទារសំណងខាងម៉ូតូដែរ សំុយករថយន្តទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img