More

    រថយន្តHIYUNDAI Tucson ពាក់ស្លាកលេខរដ្ឋ20-2-0207 បើកបុកខឿនសួនពុះចែកទ្រូងផ្លូវ បែកកង់ទៅមុខលេងរួច

    spot_img

     

    ភ្នំពេញ: រថយន្តHIYUNDAI Tuson ពាក់ស្លាកលេខរដ្ឋមួយគ្រឿងបើកបុកខឿនសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបែកបន្តិចបន្តួច ចំណែករថយន្តបែកកង់ខាងមុខ ទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២២ នៅចំណុចមុខសាលាខណ្ឌសែនសុខ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកHIYUDAN Tucson មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខរដ្ឋ20-2-0207 មើលបណ្ដើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបារេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវបណ្ដាលឱ្យឃើញសួនបែកបន្តិចបន្តួចចំណែករថយន្តមិនទាន់អស់ល្បឿនទៅមុខប្រមាណជាង ១០ ម៉ែត្របែកកង់និងយ៉ាន់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនិងពិនិត្យជាក់ស្ដែងដោយមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទេទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img