More

    បុរសម្នាក់បើករថយន្តឡង់គ្រីស័រមួយគ្រឿងមិនប្រយ័ត្នជ្រុលបុករបងសាលាពេទ្យរងការខូចខាត

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងមិប្រយ័ត្នបណ្តាលរេចង្កូតទៅជ្រុលទៅបុកនឹងរបងសាលាពេទ្យបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

     

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២២ នៅចំណុចរបងសាលាពេទ្យរុស្ស៊ីខាងត្បូង តាមបណ្តោយផ្លូវ ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាឡង់គ្រឹស័រមួយគ្រឿងពណ៌សពាក់ស្លាកលេខកម្ពុជា-3456-MSKធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានយកកូនមកខាងស្ដាំដៃជ្រុលទៅបុករបងក្រឡាពេទ្យពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឃាត់តៃកុងរថយន្តយកទៅប៉ុស្តិ៍នគរបាលចំណែករថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img