More

    រថយន្តស្ទូចដឹកសសរបុកគ្រឹះកៀរថយន្តឡិចស៊ីសជ្រុលទៅបុករថយន្តកាមរីបើកឆ្លងផ្លូវអូសជាច្រើនម៉ែត្រ

    spot_img

     

    ភ្នំពេញ: រថយន្តស្ទូចដឹកសសរគ្រឹះកៀរមួយគ្រឿងបេីកលឿនកៀររថយន្តឡិចស៊ីសRX300រងការខូចខាតហេីយបន្តទៅបុករថយន្តកាមរីកំពុងបើកឆ្លងផ្លូវគាបអូសជាង១០ម៉ែត្រផ្ទុបទៅនឹងខឿនថ្មចិញ្ចើមផ្លូវទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបណ្តោយមនុស្សណាម្នា់ករងរបួសនោះឡើយ។

    ហេតុការណ៍នោះបានកើតឡើងកាលពីវេលម៉ោង៤និង០០នាទីរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងជើង២ សង្កសត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Q-5788ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងឆ្លូវជាតិលេខ៤ខណៈពេលឆ្លងផ្លូវបានពាក់កណ្តាលស្របពេលនោះមានរថយន្តស្ទូចដឹកសសរបុកគ្រឹះម៉ាកហ៊ីយ៉ាន់ដាយពណ៌សរពាក់ស្លាកលេខភ្នំពេញ3C-7061ដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចស្របជាមួយគ្នារថយន្តម៉ាកឡិចស៊ីសRX300ពណ៌សរពាក់ស្លាកលេខភ្នំពេញ2V-8204 បន្ទាប់មករថយន្តដឹកសសរបុកគ្រឹះបានបើកកៀររថយន្តឡិចស៊ីសបណ្តាលឱ្យរងការខូចខាតផ្នែកចំហៀងខាងឆ្វេង ភ្លាមនោះរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តម៉ាកកាមរីចំពីចំហៀងផ្នែកខាងឆ្វេងអូសជាង១០ម៉ែត្រទៅមុខផ្ទុបនឹងខឿនថ្មចិញ្ចើមផ្លូវទៅមុខលែងរួច
    រងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំតែសំណាងល្អមិនបណ្តាលអោយមនុស្សណាម្នា់ករងរបួសនោះឡើយ។

    ក្រោយកើតហេតុរថយន្តម៉ាកឡិចស៊ីសRX300បានបើកទៅបាត់មិនទៀមទារសំណងនោះទេ ចំណែករថយន្តបង្កនិងរថយន្តកាមរីត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋានពោធិ៍សែនជ័យមកវាសវែងយករថយន្តទាំងពីរគ្រឿងទៅរក្សារទុកដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ​ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img