More

    សង្ស័យមានជំងឺប្រចាំកាយ សន្តិសុខម្នាក់ដេកស្លាប់នៅកន្លែងធ្វើការបង្កការភ្ញាក់ផ្អើលទាំងព្រឹក

    spot_img

    ភ្នំពេញ៖ បុរសសន្តិសុខម្នាក់សង្ស័យមានជំងឺប្រចាំកាយបានដេកស្លាប់នៅនឹងកន្លែងធ្វើការបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក។

    ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងអាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះចាយ សេងឡៃ មានអាយុ៣៨ឆ្នាំ មុខរបរជាសន្តិសុខ បច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

    តាមប្រភពព័ត៌មាននីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់មានជំងឺប្រចាំកាយ គឺជំងឺលើសឈាមហើយក៏ធ្លាប់បានដួលម្ដងរួចមកហើយ បន្ទាប់មកក្រុមគ្រួសារក៏បានយកបុរសខាងលើនេះទៅព្យាបាលនៅឯស្រុកកំណើត ក្រោយពីព្យាបាលអស់មួយរយៈបានធូរស្រាលទើបជនរងគ្រោះមកដាក់ពាក្យចូលបំរើការងារធ្វើជាសន្តិសុខនៅកន្លែងកើតហេតុខាងលើ ដោយជនរងគ្រោះធ្វើការបានមួយរយៈ ធ្វើជាសន្តិសុខធ្វើការនៅវេនយប់ លុះនៅព្រឹកថ្ងៃកើតហេតុ ក៏មានបុរសជាសន្តិសុខម្នាក់ទៀត បានចូលមកបម្រើការងារដូចសព្វដងស្រាប់តែមកដល់ក៏ឃើញបុរស ខាងលើបានស្លាប់នៅកន្លែងកន្លែងធ្វើការបាត់ទៅហើយ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមក ត្រួតពិនិត្យនៅកន្លែងកើតហេតុកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញកោសលវិច័យចក្ខុ នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img