ទំព័រដើម ទំព័រដើម បុរសម្នាក់លោតពីលើ(សណ្ឋាគារសុី យ៉ា ធូ)បណ្ដាលឱ្យបាត់បង់ជីវិតភ្លាម‌ៗមួយរំពេច.!

បុរសម្នាក់លោតពីលើ(សណ្ឋាគារសុី យ៉ា ធូ)បណ្ដាលឱ្យបាត់បង់ជីវិតភ្លាម‌ៗមួយរំពេច.!

- ពាណិជ្ជកម្ម -

ក្រុងព្រះសីហនុ៖មានករណីលោតសម្លាប់ខ្លួនពីលើជាន់ទី ១៣ បណ្តាលអោយស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគារ សុី យ៉ា ធូ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ២ ក្រុងព្រះសីហនុ /ខេត្តព្រះសីហនុ ។

 

ជុំវិញករណីនេះបើតាមសមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មាន(ជាបឋម)ថា គឺកើតឡើងដោយបុរសជនជាតិចិនខាងលើនេះអាចប្រើប្រាស់សារជាតិញៀនលើសកំរឹតរហូតគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងលែងបាន ឈានទៅដល់យកកាំបិតអារដៃខ្លួនឯង បណ្តាលឲ្យមានរបួស ក្រោយមកសម្រេចចិត្តលោតសម្លាប់ខ្លួន ពីជាន់ទី១៣មកដី បណ្តាលឲ្យស្លាប់មួយរំពេចន៍តែម្ដង ។

 

បច្ចុប្បន្ន សាកសពបុរសជនជាតិខាងលើត្រូវបានសមត្ថកិច្ចវិចខ្ចប់យកទៅរក្សាទុក រងចាំបន្តធ្វើកោសល្យវិច្ច័យ រួចនិងប្រគល់ជូនសាចញ្ញាតិក្រុមគ្រួសារសាមុី យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ វ៉ាន់ នី

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម