More

    ពិធីសំណេះសំណាលជាមួយប្រជាការពារ នៅក្នុងស្រុកភ្នំស្រួច និងនៅក្នុងស្រុកឱរ៉ាល

    spot_img

    កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារចំនួនពីរស្រុក គឺនៅក្នុងបរិវេណសាលាស្រុកឱរ៉ាល់ និងបរិវេណវត្តត្រពាំងក្រឡឹង ស្ថិតនៅក្នុងឃុំអូស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានប្រជាការពារចូលរួមសរុបប្រមាណជា ២៥៩១នាក់ នាព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២។

    នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត នៃសំណាងមានប្រសាសន៍ថា÷ អភិបាល ក្រុងស្រុក ត្រូវរៀបចំកិច្ចប្រជុំជារៀងរាល់ខែ ដើម្បីពង្រឹង និងផ្សព្វ ផ្សាយពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុច ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានយកចិត្តទុក ដាក់លើរបៀប របបការងារ ដោយបានពិនិត្យ និងពង្រឹងជាបណ្តើរៗ លើបញ្ហាសំលៀក បំពាក់ និងវិទ្យុទាក់ទង ទោះបីជាយើងនៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយជូនបងប្អូនប្រជាការពារ នៅតាមភូមិ នីមួយៗ ដើម្បីឱ្យកម្លាំងប្រជាការពារ នៅតាមមូលដ្ឋានជាកម្លាំងប្រជាការងារដែលមានវិន័យមានរបៀបរៀបរយ និង មានទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋ។
    ម្យ៉ាងវិញទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវចុះល្បាត និង ត្រួតពិនិត្យគោលដៅសំខាន់ៗជាញឹកញាប់ ដើម្បី រឹតបន្តឹង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាការពារសន្តិ សុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែលកំពុងគ្រប់គ្រង។

    ឯកឧត្តមបានបន្តទៀតថា÷ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពក្នុងមូល ដ្ឋានកាន់តែរឹងមាំ និងចូលរួមក្នុងការអនុវត្ត នូវគោលនយោបាយ ភូមិ – ឃុំ មានសុវត្ថិភាព រាជរដ្ឋា ភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានរៀបចំបង្កើតកម្លាំងប្រជាការពារនេះឡើង ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន។ ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន ដោយបានសហការយ៉ាងល្អជាមួយនឹងកម្លាំងប្រ ដាប់អាវុធទាំងពីរប្រភេទដែលមាននគរបាល និងកងរាជអាវុធហត្ត។ ក្នុងនោះគណ:បញ្ហាឯក ភាពរដ្ឋបាលស្រុក ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងកម្លាំងប្រជាកាពារនៅគ្រប់ភូមិ ឃុំ ក្មុងស្រុកនីមួយៗដើម្បីប្រែក្លាយប្រជាការពារជាកម្លាំងដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ដើរតួនាទីយ៉ាងសកម្ម ក្នុងការ ចូលរួមសហការគ្រប់សកម្មភាពរបស់អាជ្ញាធរ មិនថាកិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួលចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាដើម ជាពិសេសប្រជាការពារបានចូលរួមយ៉ាងសកម្មជួយសម្រួលលើការងារបិទខ្ទប់នៅ ក្នុងភូមិសាស្ត្រ នាកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។

    ជាមួយគ្នារនះផងដែរ ដោយការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ ២០២៣ ដែលនឹងជិតឈានមក ដល់ហើយនោះ កត្តាសន្តិសុខសាធារណៈនឹងត្រូវបានយកចិត្តទុកដាក់ ទ្វេរដង ដូច្នេះបងប្អូនកម្លាំងប្រជាការពារ នឹងត្រូវបានរៀបចំឱ្យចូលរួមសកម្មភាពការ ពារសន្តិសុខ សណ្តាប់ធ្នាប់សាធា រណៈ និងនៅតាមទីតាំងសំខាន់ៗ ដូចជានៅតាមការិយាល័យបោះ ឆ្នោត ការិយាល័យ រាប់សន្លឹក ឆ្នោត និងសម្រាប់ឆ្លើយតបបន្ទាន់ចំពោះសភាពការផ្សេងៗដែលអាចកើតមានជាយថាហេតុផងដែរ៕ ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img