More

    បុរសម្នាក់បើករថយន្តដឹកជនជាតិឥណ្ឌូនេស៊ី06នាក់ធ្លាក់ផ្លូវក្រទ្បាប់ផ្ងាជើង..

    spot_img

     

    ស្រុកស្ទឹងហាវ/ខេត្តព្រះសីហនុ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករដោយខ្លួនឯងរអិលធ្លាក់ផ្លូវក្រទ្បាប់ផ្ងាជើងហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៤:១០នាទីថ្ងៃទី២០ខែមេសាឆ្នាំ២០២២ ផ្លូវអតីតសម្តេចសង្ឃចន្លោះគីទ្បូម៉ែត្រលេខ២២និង២៣ត្រង់ចំនុចផ្លូវបំបែកចូលផ្លូវល្បឿនលឿនស្ថិត នៅភូមិ០១ឃុំទំនប់រលក ស្រុកស្ទឹងហាវ /ខេត្តព្រះសីហនុ។

    តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថារថយន្តបង្កម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ(2BB 1805)បើកបរដោយឈ្មោះវណ្ណ ចាន់ស៊ី ភេទប្រុសអាយុ32ឆ្នាំមុខរបរបើកបររថយន្តមានទីលំនៅសង្កាត់ចោមចៅខណ្ឌ័ពោធិ៍សែនជ័យដឹកជនជាតិឥណ្ឌូនេស៊ីចំនួន06នាក់ប្រុស។

    តែសំណាងល្អមិនបង្ករអោយមានការគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។ ចំណែកថយន្តរងការខូចខាតផ្នែកដំបូលនិងខាងមុខយ៉ាងដំណំ។បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចប្រគល់អោយម្ចាស់រកទ្បានរថយន្តស្ទូចយកទៅជួសជុលជួសជុលដោយខ្លួនឯង ៕

    (ដោយ វ៉ាន់ នី)

     

    spot_img

    អត្ថបទទាក់ទង

    spot_img