
ភ្នំពេញ: បុរសពីរ នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តស្តារិចពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។
ហេតុការកើតឡើង កាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចលើស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគរឃើញរថយន្តស្តារិចមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H-8347ធ្វើដំណើរទិដដៅពីលិចទៅកើតឡើងស្ពានអាកាសផ្សារដីហុយ លុះមកដល់ចំណុចកន្លែងកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1IV-9415 ជិះដោយបុរសពីរនាក់ធ្វើដំណើរស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ភ្លាមនោះគេឃើញរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូនិងរថយន្ដរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវិញយកម៉ូតូនិងរថយន្តទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់