More

    ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ មកកំសាន្តនៅក្នុងទឹកដីនៃខេត្ត កោះកុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    spot_img

    កោះកុង÷ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ ២០២២នេះ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ប្រមាណជាងបីម៉ឺននាក់ មកដើរទស្សនាកំសាន្តនៅតាមរមនីយដ្ឋានទេសចរណ៍នានា ទូទាំងខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃនៃជាតិខ្មែរ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានផ្អាកជាប់ជាប់គ្នា ២ឆ្នាំ មកនេះដោយសារការកើតរាលដាលនៃជំងឺកូវីដ-១៩។ ពេលនេះត្រូវបានប្រជាពលរដ្ឋអបអរ សាទរ សប្បាយរីករាយយ៉ាងក្រៃលែង ពីព្រោះរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យប្រារព្ធពិធីចូលឆ្នាំឡើងវិញ។

     

    បើយោងតាមរបាយការណ៍មន្ទីរទេស ចរណ៍ខេត្តកោះកុង បានឲ្យដឹងថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ចាប់ពីថ្ងៃទី ១៤-១៧ ខែមេសា ឆ្នាំ ២០២២ នេះ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកស្នាក់នៅនិងកំសាន្តតាមតំបន់គោលដៅទេសចរណ៍រក្នុងខេត្ត សរុប ៣៨,៨០៤ នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ៣៨,១០២នាក់ កើនឡើង ៧,៧៤៣នាក់ ស្មើរនឹង- ២៦% ធៀបនឹងឆ្នាំ ២០១៩ ។

    ដោយឡែកភ្ញៀវបរទេសចំនួន ៧០២ នាក់ ថយចុះ ១១,៦៨១ នាក់ ស្មើរហ្នឹង-៩៤% ធៀបនឹងឆ្នាំ ២០១៩ ។

     

    តាមរបាយការណ៍បញ្ជាក់ថា -មូលហេតុនៃការកើនឡើងភ្ញៀវទេសចរណ៍ជាតិ ដោយមានការផ្លាស់ប្ដូរបរិបទភ្ញៀវជាតិពីទេសចរបែបទំនើបទៅជាអេកូទេសចរណ៍ និងមានតំបន់គោលដៅទេចរណ៍ថ្មីៗ ។

    ហើយមូលហេតុនៃការថយចុះភ្ញៀវទេសចរណ៍បរទេស ស្ថានភាពវិបត្តិកូវីដ-១៩ មិនទាន់ធូរស្រាល ច្រកទ្វារអន្តរជាតិចាំយាមមិនទាន់បើក ។

    -តម្លៃសេវាដឹកអ្នកដំណើរ ទំនិញម្ហូបអាហារ និងសេវាផ្គត់ផ្គង់ នៅតាមរមណីយដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋានអាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនបានឡើងថ្លៃ ៕ ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img