More

    បើករថយន្តបត់ឆ្លងផ្លូវក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកដើមស្វាយនិងបង្គោលភ្លើងថ្មក្រឡាប់ផ្ហាជើងទ្រមេឃ

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្តTOYOTA REVO RALLYមួយគ្រឿងបត់ឆ្លងផ្លូវក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកដើមស្វាយមួយដើមបាក់រាបបដល់ដី នឹងបង្គោលភ្លើងថ្មមួយ ដើមទៀត បាក់ជាពីកំណាត់ រីឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

     

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង០១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៩ខែមេសាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវបេតុងកាយនិងផ្លូវ ១០០៣ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តTOYOTA REVO RALLY មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BK-9955 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានបួងចង្កូតបត់ឆ្វេងដៃឆ្ពោះផ្លូវ ទិសខាងត្បូង ១០០៣ ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់បានជ្រុលទៅបុកដើមស្វាយមួយដើមមិនដែលឲ្យបាក់រាបដល់ដីនិងនគរភ្លើងថ្មមួយដើមទៀតបាក់ជាពីកំណាត់ តែរថយន្តបឹងរ៉ាជើងឡើងលើច្រង៉ាងរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរមិនមានរងរបួស។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img