- ពាណិជ្ជកម្ម -

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក lexus nx200 t មួយគ្រឿងជ្រុលចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីយប់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ R8 ក្នុងបរិវេណបឹងកក់ ស្ថិតក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus nx200t មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BF-3488ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច។
ក្រោយកើតហេតុសន្តិសុខក្រុមហ៊ុនបានចុះមកពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុដោយមិនមានរងការខូចខាតទើបប្រគល់រថយន្តជូនម្ចាស់វិញ៕ដផយ កុសល់