More

    ឆក់ត្រីមិនប្រយ័ត្នត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន

    spot_img

    ខេត្តរតនគិរី : ដោយមានការសម្របសម្រួលពីលោកកែវភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ។ ដឹកនាំបញ្ជាផ្ទាល់ដោយលោកនូថង អធិការនៃអធិការដ្ឋាននគរបាលស្រុកវើនសៃ បានចុះធ្វើកិច្ចប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យបានចំនួន 1 នាក់ កាលពីវេលាម៉ោង 22.00 នាទីយប់ថ្ងៃទី 4 ខែមេសាឆ្នាំ 2022 ត្រង់ចំណុច អន្លុងអភិរក្សរបស់សហគមន៍ភ្នំកុកព្រៅ ដែលស្ថិតនៅភូមិ ភ្នំកុកព្រៅ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ។

    ជនសង្ស័យឈ្មោះ ថាន់ ប៊ុនលឺ ភេទប្រុសអាយុ 26 ឆ្នាំជនជាតិឡាវខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិកាឡាន់ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី ។

    សម្ភារៈដែលសមត្ថកិច្ចដកហូតបានរួមមាន : ក្បាលឆក់ត្រីចំនួន 1 គ្រឿង អាគុយ JP 120 អំពែ ចំនួន 1 ទូកកាណូតនិងម៉ាស៊ីន 18 សេះចំនួន 1 គ្រឿង ។

    សូមបញ្ជាក់ផងដែរថាបទល្មើសឆក់ត្រីខុសច្បាប់នៅក្នុងទន្លេស្រុកវើនសៃកន្លងមករហូតមកដល់បច្ចុប្បន្ននេះនៅតែជាបញ្ហាមិនអាចគ្រប់គ្រងឬបង្ក្រាបបានទាំងស្រុងនៅឡើយទោះបីជារាជរដ្ឋាភិបាលបានអំពាវនាវកុំឲ្យមានការឆក់ត្រីខុសច្បាប់ឬក៏ប្រើប្រាស់នេសាទខុសច្បាប់យ៉ាងណាក៏ដោយ ជាពិសេសកម្លាំងអធិការដ្ឋាននគរបាលស្រុក វើនសៃ ក៍ធ្លាប់ បានចុះអប់រំណែនាំ និងបង្ក្រាបដូចភ្លៀងរលឹមយ៉ាងណាក្តី ក៏បទល្មើសទាំងអស់នេះនៅតែកើតឡើងជាហូរហែមិនឈប់ឈរឡើយ ជាក់ស្ដែងដូចជាករណីជនសង្ស័យឈ្មោះ ថាន់ ប៊ុនលឺ ជាឧទាហរណ៍ស្រាប់ ។

    បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានអធិការដ្ឋាននគរបាលស្រុកវើនសៃ ឃាត់ខ្លួននិងរក្សាទុក ដើម្បីប្រគល់ជូនទៅជំនាញរដ្ឋបាលជលផលក្នុងការបន្តនីតិវិធីតាមផ្លូវច្បាប់បន្តទៀត ។

    រូបភាពនិងអត្ថបទដោយលោក ម៉ីឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img