More

    រ ន្ធ ត់ណា ស់ ព្រះអើយ.!មនុស្ស ៤ នាក់បាន បា ត់ ប ង់ ជីវិតភ្លាមៗក្នុងហេតុការណ៍រថយន្តបុករះបង្កការភ្ញាក់ផ្អើលនៅក្នុងក្រុងព្រះសីហនុ..!

    spot_img

    ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តស្ទូចមួយគ្រឿងបុករះបណ្ដាលឲ្យមានមនុស្ស ៤ នាក់ បាត់បង់ជីវិត ភ្លាម ភ្លាមហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ១០:៣០នាទី ត្រូវនឹងថ្ងៃទី ៣ ខែខែមេសាឆ្នាំ២០២២ តាមបណ្ដោយផ្លូវមិត្តភាពលេខ ៥០០ ត្រង់ចំណុចផ្លូវបំបែក ចំណោទចុះអូរ២ ឡើងទៅ ខារ៉ាសាំងតូតាល់ ឃ្លាំងលើ ស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។

    តាមប្រភពព័ត៌មាននៅនឹងកន្លែងប្រាប់ឲ្យបណ្ដាញព័ត៌មានដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញ👉រថយន្ត ស្ទូច ១គ្រឿង ម៉ាក HIYANDAI ពណ៍ស ពាក់ផ្លាកលេខ កំពង់ស្ពឺ3A-1512 បើកបរមានទិសដៅពី ជើង ទៅ ត្បូង លុះមកដល់ចំណុចកេីតហេតុខាងលេី ក៏បានបុករះម៉ូតូ ១គ្រឿង ម៉ាក SCOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1GL-7055 បណ្ដាលឲ្យអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់ភ្លាមទាំងពីរនាក់ប្តីប្រពន្ធ រថយន្តស្ទូចក៏បន្តល្បឿនទៅបុកប៉ះរថយន្ត១គ្រឿងទៀតហើយក៏ជ្រុលទៅបុកផ្ទប់ជាប់នឹងផ្ទះប្រជាពលរដ្ឋកៀបជាប់ថៅកុងរថយន្តនិងបណ្ដាលឲ្យស្លាប់ទាំង 2 នាក់តែម្តង។

    ក្រោយពេលកើតហេតុបើតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ឲ្យក្រុមការងារយើងដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបណ្តាលឱ្យមនុស្សចំននួន ៤នាក់ (ប្រុស៣,ស្រី១) ស្លាប់នៅកន្លែងកើតហេតុ
    ១-អ្នកបើកបររថយន្ត ស្ទូចម៉ាក HIYANDAIមានឈ្មោះ ឡូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ យុគ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ
    ៣-ឈ្មោះ JEAN CHARLES ភេទប្រុស ជនជាតិកាណាដា អ្នកបើកបរម៉ូតូ SCOPY
    ៤- ឈ្មោះ ភេទស្រី ពុំស្គាល់អត្តសញ្ញាណ អ្នករួមដំណើរលើម៉ូតូ។

    បច្ចុប្បន្ន វត្ថុតាង រថយន្ត និងម៉ូតូ នគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់ ។ដោយ វ៉ាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img