More

    បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូលឿនបុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់បាក់ជើងម្ខាង។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤៥នាទីយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ១០០៣ កែងផ្លូវ ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-6681ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ១៩៨០ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូនិចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1FL-2192ធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តពីចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់បាក់ជើងស្ដាំខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img