More

    រន្ធ–ត់ ណា ស់!!បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូត ជាមួយកង់បីដួលត្រូវរថយន្ត កិ ន ស្លា ប់

    spot_img

    ភ្នំពេញ : បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូធ្វេីដំណេីរតាមដងផ្លូវទាក់ដៃចង្កូតជាមួយម៉ូតូកង់បីឥណ្ឌា មួយគ្រឿងបណ្តាលឱ្យដួលទៅនឹងថ្នល់ត្រូវរថយន្តក្រុងមកពីក្រោយកិន កាលពីវេលាម៉ោង៤ ល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចជញ្ជីងថ្លឹងឡានចាស់ តាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

    ជនរងគ្រោះភេទប្រុស វ័យប្រហែលជិត៤០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីងទេ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ២០២១ ពណ៌ ខ្មៅ ពាក់ស្លាកលេខកណ្តាល1AG 8087។

    តាមប្រភព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែទាក់ដៃចង្កូតជាមួយកង់បីឥណ្ឌា មួយគ្រឿងបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះស្រាប់តែមានរថយន្តក្រុង ពាក់ស្លាកលេខរដ្ឋ37-3-0129 ធ្វេីដំណេីរមកពីក្រោយកិនចំក្បាលធ្លាយខួស្លាប់យ៉ាងអាណោចអាធ័ម។

    ក្រោយកេីតហេតុរថយន្តបង្កបានឈប់រួចតៃកុងរត់ចុះគេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចំណែកសពកំពុងស្រាវជ្រាវរកបងប្អូនមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img