More

    កូនស្រីអាយុជាង០១ ខែម្នាក់ ត្រូវបានម្តាយចិត្តអប្រិយ៍ ដាច់ចិត្តយកទៅបោះចោលក្នុងទឹកប្រឡាយអោយ ស្លា ប់

    spot_img

    ខេត្តបាត់ដំបង! ម្តាយចិត្តអប្រិយ៍ដាច់ចិត្តបោះកូនស្រីអាយុជាង០១ ខែចោលក្នុងទឹកប្រឡាយស្លាប់ យ៉ាងអាណោចអាធ័មចុងក្រោយត្រូវសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនភ្លាមៗអនុវត្តតាមផ្លូវច្បាប់។

    កក្នុងលទ្ធផលនៃការស្រាវជ្រាវ សមត្ថកិច្ចបានសម្រេចធ្វេីការឃាត់ ខ្លួនជនសង័្សយម្នាក់ឈ្មោះ ហន សាមេន ភេទស្រី អាយុ២២ឆ្នាំ មានទីលំ នៅ ភូមិសង្កាត់ខាងលេីដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ(សាកសព)ដេីម្បីធ្វេីការសាកសួរ ហើយមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅវេលាម៉ោង ប្រមា ណ ៩និង០៥នាទីព្រឹកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីករណី បាត់ក្មេងស្រីម្នាក់ឈ្មោះ ជៀប កាន់យ៉ា ទេីបមានអា យុ០១ខែ១០ថ្ងៃ ដែលមានម្តាយឈ្មោះ ហន សាមេន បន្ទាប់មកទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរក ហេីយ ពេលបន្ទាប់ក៏បានប្រទះឃេីញ( សព) ក្មេងស្រីខាងលេីអណ្តែតនៅក្នុងទឹកប្រ ឡាយមួយកន្លែងនៅមូលដ្ឋានខាងលេី។

    ដោយមានហេតុផលមួយចំនួនគួរឱ្យសង័្សយចំ ពោះករណីនេះសមត្ថកិច្ចបានសម្រេចនាំខ្លួនស្រី្តជាម្តាយមកធ្វេីការសាកសួរ ហេីយ នៅចំពោះមុខសមត្ថកិច្ចស្រ្តីជាម្តាយបានឆ្លេីយសារភាពថា រូបគាត់តែម្នាក់ឯង បានធ្វេីសកម្មភាពយកកូនស្រីបង្កេីតដែលមានអាយុទេីប០១ខែ១០ថ្ងៃទៅ បោះ ចោលឱ្យ(ស្លាប់) ក្នុងទឹកប្រឡាយនោះ ហេីយពេលបន្ទាប់មកក៏ធ្វេីឱ្យមានសកម្មភាពអំពីការបាត់កូនស្រីរបស់ខ្លួន ដែលតាមរយៈព័ត៌មាននេះហេីយដែលសមត្ថកិច្ចនគរបាលទទួលបាននិងបានចាត់វិធានការស្រាវ ជ្រាវស៊េីបអង្កេតភ្លាមៗ ដោយស្រ្តីជាម្តាយរូបនេះបានរៀបរាប់ថា មូលហេ តុ ដែ លនាំទៅដល់ការ( សម្លាប់កូនស្រីខ្លួនឯង)ដោយឥតញញេីតដៃបែបនះគឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំ នៅពេលយប់គឺចាប់ពីម៉ោ ង ២១ និ ង ០០នាទីរហូតដល់ម៉ោង០៤និង ០០ នាទី ព្រឹក ទើបបាត់យំ ម៉្យាងដោយខ្លួនមានការ ហត់ នឿយជាមួយនឹងបញ្ហានេះ ផង និងជីវភាពក្រីក្រពេកណាមួយកូនបងទើបតែមានអាយុ០១ឆ្នាំ០ ១ខែផង ណាមួយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង ដោយ មានឱកាស ល្អពេលយាយនិងម្តាយមីងមិននៅគឺនៅខ្លួនក៏យកកូន នេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។

    បើទោះជាឆ្លេីយសារភាពរៀបរាប់ពីទុក្ខលំបាក យ៉ាងណានៅពេលនេះស្ត្រីជនសង្ស័យត្រូវសមត្ថកិច្ចរៀបចំសំ ណុំរឿងដេីម្បីបញ្ជូនទៅកាន់អយ្យការអមសា លា ដំបូងខេត្តបាត់ដំបងចាត់ការទៅតាមផ្លូវច្បាប់ហេីយ៕ដោយ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img