More

    ស្ត្រីម្នាក់ដេក ស្លា ប់ ដោយជំងឺបេះដូង ព្រោះតែខំប្រឹងធ្វើការទាំងឈឺ

    spot_img

    រាជធានី ភ្នំពេញ ៖ ប្ដី ប្រពន្ធ ១ គូ គេង នៅ ក្នុង បន្ទប់ ជួល ជាមួយ គ្នា មួយយប់ លុះ ព្រឹក ឡើង បុរស ជា ប្ដី ដាស់ ឱ្យ ប្រពន្ធ ក្រោក ទៅ ងូតទឹក ដើម្បី រៀបចំ ខ្លួន ទៅ ធ្វើការ ទើប ដឹង ថា ប្រពន្ធ ខ្លួន ស្លា . ប់ បាត់ ទៅ ហើយ ដោយ ពុំ ដឹង ថា ស្លា . ប់ តាំងពី ពេល ណា ឡើយ ។

    ហេតុការណ៍ នេះ បាន បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៦ ព្រឹក ថ្ងៃ ទី ០១ ខែមេសា ឆ្នាំ ២០២២ នៅ ក្នុង បន្ទប់ លេខ B៧ ជាន់ ទី ២ ផ្ទះ ជួល ស្ថិត ក្នុងភូមិ ត្រពាំង ពោធិ៍ សង្កាត់ ចោម ចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។

    ស្ត្រី ដែល ស្លា . ប់ ខាងលើ មានឈ្មោះ សុត រ៉ា អាយុ ២៧ ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ មាន ប្ដី ឈ្មោះ ខៃ លី ឃុន អាយុ ២៨ ឆ្នាំ មុខរប កម្មករ សំណង់ អ្នក ទាំង ២ មានកូន ម្នាក់ មាន ស្រុកកំណេីត ក្នុងភូមិ ក្រសាំង ឃុំ ត្រពាំង ឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។

    បើ តាម បុរស ជា ប្ដី បាន ប្រាប់ ឱ្យ នគរបាល ដឹង ថា ប្រពន្ធ គាត់ មាន ជំងឺ បេះដូង ជាង ១ ឆ្នាំ មក ហើយ មិនតែប៉ុណ្ណោះ កាលពី ពេល ថ្មី នេះ ជំងឺ ឧស្សាហ៍ រើ ឡើង ធ្វើទុក្ខ ជា ញឹកញាប់ ដោយ មាន អាកា រៈដក ដង្ហើម អត់ ចង់ ដល់ គ្នា ឡើយ ។ ប៉ុន្តែ ដោយសារ តែ ជីវភាព ខ្វះខាត ទើប ពុំ បាន ទៅ ព្យាបាល ឱ្យ បាន ដិត ដល់ នោះ ទេ ម្យ៉ាងទៀត បើ ទោះបីជា មាន ជំងឺ ជាប់ ខ្លួន បែប នេះ ក្ដី ក៏ ប្រពន្ធ គាត់ បាន បន្ត ទៅ ធ្វើ ការងារ ជា ធម្មតា ដែរ មិន ដែល ឈប់ សម្រាក នោះ ទេ ។

    បុរសជាប្តីបាន បញ្ជាក់ ថា នៅយប់ ថ្ងៃ ទី ៣១ ខែមីនា ឆ្នាំ ២០២២ ក្រោយ ពេល ត្រឡប់ មក ពី ធ្វើការ វិញ គាត់ និង ប្រពន្ធ បាន ហូប បាយ ជុំ គ្នា ដូច សព្វមួយដង ដែរ ។ បន្ទាប់ មក ទើប ចូល គេង ជា ធម្មតា ហើយដោយ សារ តែ ធ្វើការ ពី ថ្ងៃ អស់កម្លាំង ផង នោះ គាត់ ក៏ បាន ដេក លក់ ទៅ លុះដល់ វេលា ព្រឹក ថ្ងៃ កើតហេតុ គឺ ថ្ងៃ ទី ១ ខែមេសា នេះ គាត់ បាន ក្រោក មុន ហើយ ដាស់ ឱ្យប្រពន្ធ ក្រោក ទៅ ងូតទឹក រៀបចំ ខ្លួន ទៅ ធ្វើការ តែ ប្រពន្ធ អត់ ឆ្លើយ ហើយ អត់ ព្រម ក្រោក សោះ ពេល នោះ គាត់ ជា ប្ដី បាន ចាប់ អង្រួន ទើប ដឹង ថា ប្រពន្ធ ស្លា . ប់ បាត់ ទៅ ហើយ ។
    ដោយមិនដឹងថា ប្រពន្ធ ស្លា . ប់ តាំងពី ពេល ណា នោះ ទេ?
    ទេីបបង្កការភ្ញាក់ ផ្អើលនឹងបាន រាយការណ៍ ជូន នគរបាល ប៉ុស្តិ៍ ចោម ចៅ ទី ៣ ចុះ ទៅ ពិនិត្យ មើល ជាក់ស្ដែង រួចប្រគល់ ស . ពស្ត្រី រង គ្រោះ ឱ្យយក ទៅ ធ្វើបុណ្យ តាម ប្រពៃណី នៅ ឯ ស្រុក កំណើត ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img