More

    បុរសម្នាក់ត្រូវបានខ្សែភ្លើង ឆ ក់ បណ្ដាលឱ្យបា ត់ ប ង់ ជីវិតមួយរំពេចនៅក្នុងក្រុងព្រះសីហនុ.!

    spot_img

     

    ក្រុងព្រះសីហនុ៖ មានករណីខ្សែភ្លើងឆក់បណ្ដាលឱ្យបុរសម្នាក់បាន បាត់ បង់ ជីវិត នៅនឹងកន្លែងភ្លាមៗ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៤:២០នាទីល្ងាចថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ លេខ ៨១៤ ក្បែរសាលារៀនហ៊ុនសែនមិត្តភាព ស្ថិតនៅក្នុង ភូមិ០២ សង្កាត់ ០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    តាមប្រភពពីព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុពួកគាត់បានឃើញ

    បុរសម្នាក់យកដែកវែងមួយដើមឡើងទៅលើដំបូលផ្ទះខណៈពេលដែលស្ទូចទៅដល់លើហើយកំពុងតែយកដៃអូសដែកចូលទៅក្នុងផ្ទះស្រាប់តែចុងដែកម្ខាងទៀតប៉ះជាមួយខ្សែជាប់បង្គោលភ្លើងស្រាប់តែឆក់បុរសនោះម្នាក់ឈ្មោះ ផាន់ នី អាយុ១៨ ឆ្នាំ បានស្ទុះទៅចាប់ពីមិត្តភក្កិទាំងដែលខ្លួន មិនមានស្បែកជើងចាប់ទាញមិត្តភក្កិចេញពីកន្លែងឆក់ តែជាអកុសលអគ្គិសនីដែលបានឆ្លងតាមដែកមួយដើមដែរទាញចូលទៅក្នុងផ្ទះនោះបានឆក់គាត់រហូតដល់ដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

    បច្ចុប្បន្នសាកសពត្រូវបានមិត្តភ័ក្រនិងបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img