More

    ពុទ្ធោអើយ !!! ឈ្មួញកំពុងយកគ្រឿងចក្រ ទៅជីកកកាយជើងភ្នំពុទ្រា ដឹកលក់យ៉ាងគគ្រឹកគគ្រេង បែជាអាជ្ញាធរថាអត់ទាន់ដឹង

    spot_img

    ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី 30 ខែមីនាឆ្នាំ2022នេះ គេសង្កេតឃើញក្រុមឈ្មួញបានយកគ្រឿងចក្រទៅជីកកកាយដីភ្នំមួយកន្លែងស្ថិតនៅជើងភ្នំពុទ្រាក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ដឹកលក់យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធថាមិនទាន់ដឹងរឿងនេះទេ ចាំឲ្យមន្ត្រីក្រោមឱវាទចុះពិនិត្យមើល។ ចំណែកឯម្ចាស់គ្រឿងចក្រឈ្មោះ ចំរើន ភេទប្រុស បានអះអាងថាគ្រឿងចក្ររបស់គាត់មានច្បាប់ទម្លាប់ត្រឹមត្រូវអស់ហើយ ខៈម្ចាស់ដីខាងលើ គេក៍មានប្លង់រឹងត្រឹមត្រូវ អាចជីកែដឹកលក់បាន មិនមានបញ្ហាអ្វីនោះទេ។

     

    ប្រជាពលរដ្ឋរស់នៅភូមិខាងលើបានដឹងថា ៖ ការជីកកកាយដីភ្នំដឹកលក់តាមភូមិនេះ បណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ហើយធ្វើឱ្យបាត់បង់នូវសោភ័ណភាពភ្នំក៏ដូចជាធ្វើឲ្យខូចខាតភ្នំដែលជាកេរមរតកដូនតា។ ប្រភពបន្តទៀតថាបើសិនជាក្រុមឈ្មួញបន្តនាំគ្នាចេះតែជីកកកាយដីភ្នំដឹកលក់របៀបនេះភ្នំតូចធំជាច្រើននៅខេត្តប៉ៃលិននឹងរលាយក្លាយជាផេះផង់ជាក់ជាមិនខាន។

    ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលទីតាំងខាងលើនេះផងកុំចេះតែបណ្ដែតបណ្ដោយឱ្យជីកកកាយយ៉ាងអាណាធិបតេយ្យបែបនេះតទៅទៀត។

    ពាក់ព័ន្ធនឹងបញ្ហានេះ ៖ លោក គឹម សុខាប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានដឹងថា ៖ ខាងលោកមិនទាន់ដឹងរឿងនេះទេ ចាំឲ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើល។

     

    ចំណែកលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ៖ ពាក់ព័ន្ធទៅនឹងដីភ្នំគឺមិនអាចអនុញ្ញាតឲ្យគ្រឿងចក្រណាមួយទៅជីកកកាយបានទេ ហើយខាងអាជ្ញាធរស្រុកក៏មិនអាចអនុញ្ញាតច្បាប់ឱ្យជីកកកាយដីភ្នំណាមួយឡើយ។ លោកបន្តទៀតថាបើសិនជាមានការជីកកកាយដីភ្នំមែន លោកនឹងចាត់ឲ្យមន្ត្រីចុះទៅហាមឃាត់មិនឲ្យបន្តទៀតនោះទេ ហើយនិងអប់រំណែនាំដល់ម្ចាស់គ្រឿងចក្រ ព្រមទាំងម្ចាស់រថយន្តផងដែរ ៕ដោយ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img