More

    យុវជន ២ នាក់បើកបរម៉ូតូវ៉ារថយន្តដឹកសាំងមិនប្រយ័ត្នក៏ជ្រុលទៅបុកប៉ះជាមួយរម៉កកង់បីដួលត្រូវបានរថយន្តកិនបណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនិង០៤ នាក់ទៀតរងរបួសធ្ងន់ស្រាល..

    spot_img

    ក្រុងព្រះសីហនុ៖ មានហេតុការណ៍ដ៍រន្ធត់បង្កងឡើងដោយរថយន្ត ធុន ធំបុកប៉ះគៀរបណ្ដាលឲ្យមនុស្សម្នាក់ ស្លាប់ និង០៤ នាក់ទៀត រងរបួសធ្ងន់ស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ វេលាម៉ោង ០៤:១៥ នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ០៤ ក្បែរនឹងមាត់ផ្លូវច្រកល្បឿនលឿន ស្ថិតនៅក្នុងភូមិ ០១ សង្កាត់លេខ ០១ ក្រុង/ខេត្តព្រះសីហនុ។

     

    យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា មុននៅពេលកើតហេតុបានឃើញម៉ូតូចំនួន ០២ គ្រឿង បើកបរក្នុងទិសដៅស្របគ្នាមកពីកើតទៅលិចតាមបណ្ដោយផ្លូវជាតិលេខ ៤ ឆ្ពោះទៅក្រុងព្រះសីហនុ ខណៈពេលដែលមកដល់កន្លែងកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម សេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ តាកែវ 1Q-1366. បើកបរដោយយុវជនចំនួន០២ នាក់ បានវ៉ាក៏ជ្រុលទៅបុកជាមួយនិងរម៉កម៉ូតូរួចក៏ខ្ទាតចូលក្រោមរថយន្តដឹកសាំងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-0927 បណ្ដាលឱ្យកិនបែកក្បាលបាត់បង់ជីវិតនៅក្រោមរថយន្តតែម្ដងនិងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ប្រភពព័ត៌មានដដែលបានបន្តទៀតថា នៅក្នុងពេលនោះម៉ូតូអាសង់ឌ្រីមឆ្នាំ ២០២០ មួយគ្រឿងទៀតពាក់ស្លាកលេខ ព្រះសីហនុ 1J-3687 បើកបរដោយយុវជន ០៣ នាក់ បានវ៉ាក់អឺជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូដែលបានដួលខាងលើបណ្ដាលឱ្យដួលខ្ទប់ទៅនឹងថ្នល់ បណ្ដាលឱ្យរងរបួសធ្ងន់០១ នាក់និង០២ នាក់រងរបួសស្រាល ហើយភ្លាមៗនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពខាងលើត្រូវបានបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

     

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកកំពុងធ្វើការវាស់វែងនឹងប្រមូលយកវត្ថុតាងទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់។ដោយ វ៉ាន់ នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img