More

    ខឹងឪពុកវាយរឿងប្រើគ្រឿងញៀន ស្ទុះឡើងទៅដុតផ្ទះឆេះខ្ទេច អស់កន្លែងនៅ

    spot_img

    បន្ទាយមានជ័យ៖ ខឹងឪពុកវាយប្រដៅឲ្យឈប់ប្រើប្រាស់គ្រឿងញៀន ទាញដែកកេះឡើងទៅដុតផ្ទះចោលឆេះផ្ទះមួយខ្នង កើតហេតុនៅវេលាម៉ោង ៥និង១៥នាទីល្ងាច នៅក្នុងភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
    លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិង អគ្គីភ័យបានឲ្យដឹងថា ជនបង្ក ឈ្មោះ ស្រឹម រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ជាកូនរបស់ម្ចាស់ផ្ទះឈ្មោះស្រឹម វុទ្ធី ភេទប្រុសអាយុ៤៦ឆ្នាំ ឆេះអស់មួយខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ថ្មក្រោម មានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ។
    លោក បញ្ជាក់ថា បើតាមគ្រួសាររងគ្រោះឲ្យដឹងថា គ្រោះអគ្គីភ័យនេះ គឺដោយសារកូនប្រុសម្ចាស់ផ្ទះ ញៀនថ្នាំ ឪពុកម្តាយនិយាយអ្វីមិនស្តាប់ពេលកើតហេតុ ឪពុកខឹងហើយបានវាយដើម្បីឲ្យឈប់ជក់ថ្នាំញៀន ជនបង្កខឹង ក៏ឡើងទៅលើផ្ទះយកដែកកេះដុតពូក បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះធំតែម្តង។
    ក្រោយពីកើតហេតុរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តរបស់អធិការដ្ឋានស្រុកមង្គលបូរី រួមទាំងកម្លាំងនគរបាលជាច្រើននាក់ ជួយពន្លត់តែបានត្រឹមតែគ្រប់គ្រង មិនឲ្យរីករាលដាល ដល់ផ្ទះអ្នកជិតខាងតែប៉ុណ្ណោះ។ ជនសង្ស័យត្រូវរត់គេច ត្រូវបានកម្លាំងនគរបាលកំពុងស្រាវជា្រវ តាមចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

     

    spot_img

    អត្ថបទទាក់ទង

    spot_img