More

    ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពល រដ្ឋ៩ខ្នងនៅស្រុកចំនួន២នៃខេត្តកំពង់ស្ពឺ

    spot_img

     

    កំពង់ស្ពឺ ÷ យ៉ាងហោចណាស់មានផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៩ខ្នងនៅក្នុងស្រុកចំនួន២នៃខេត្តកំពង់ស្ពឺ បានរងការខូចខាតនៅ ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២២ ។

     

    អភិបាលស្រុកឧដុង្គលោក មួង ធី បានឱ្យដឹងនៅថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២នេះថា នៅយប់ថ្ងៃ កើតហេតុគឺមានភ្លៀងមួយមេបានធ្លាក់រាយប៉ាយនៅតាមឃុំនិងភូមិមួយចំនួនក្នុងស្រុក ។ស្របគ្នានោះដែរក៏មាន ផ្គរ រន្ទះលាយឡំគ្នាជាមួយខ្យល់កន្ត្រាក់បានបក់បោកយ៉ាងខ្លាំងមកលើភូមិព្រៃអន្សែ ឃុំជំពូព្រឹក្ស បានធ្វើឱ្យផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន ០៨ ខ្នងបានរងនូវការខូច ខាត ដោយក្នុងនោះផ្ទះខ្លះបានខូចខាតទាំងស្រុងនិងផ្ទះខ្លះរបើកដំបូល ។

     

    ជាមួយគ្នានេះដែរលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋក៏បានឱ្យដឹងដែរថានៅស្រុកបសេដ្ឋរយៈពេលប៉ុន្មានថ្ងៃនេះក៏មានករណីរងគ្រោះដោយខ្យល់កន្ត្រាក់បន្តបន្ទាប់ផងដែរ ហើយនៅយប់ថ្ងៃ២៩ ខែមីនានេះ ផ្ទះប្រជាពលរដ្ឋមួយខ្នងទៀតក៏បានរងការខូចខាតដោយខ្យល់កន្ត្រាក់ដូចគ្នា ដែលដើមដូងដ៏ខ្ពស់រលំលើ។ ហើយបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានកំពុងចុះពិនិត្យ មើលពីទំហំនៃការខូចខាត៕ ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img