ទំព័រដើម ទំព័រដើម កិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍន ភាព ការចងក្រងប្រវត្តិ និងការវិវត្តនៃការគ្រប់គ្រងដឹកនាំខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់

កិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍន ភាព ការចងក្រងប្រវត្តិ និងការវិវត្តនៃការគ្រប់គ្រងដឹកនាំខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់

- ពាណិជ្ជកម្ម -

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារសិក្សាស្រាវជ្រាវ និងចងក្រងប្រវត្តិ និងការវិវឌ្ឍន៍ នៃការគ្រប់គ្រងដឹកនាំខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ក្នុងខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ ក្រោមការដឹកនាំ លោក ហន ពិសិដ្ឋ នាយករងរដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមលោក លោកស្រី ប្រធានមន្ទីរដែលពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ឃុំ និងសង្កាត់ផងដែរ។

 

គោលបំណង នៃកិច្ចប្រជុំនេះ ត្រូវសិក្សាអំពីប្រវត្តិ នៃការករកើត និងការវឌ្ឍន៍ នៃការគ្រប់គ្រងដឹកនាំខេត្ត ក្រុង ស្រុក ឃុំនិងសង្កាត់ ដែលមានការពាក់ព័ន្ធ នឹងប្រវត្តិសាស្រ្ត(វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណី) ភូមិសាស្ត្រប្រជាសាស្ត្រ និងសេដ្ឋកិច្ច និងកត្តាពិសេសសំខាន់ៗដទៃទៀត ។ ហើយធ្វើការពិគ្រោះយោបល់ជាមួយអ្នកប្រវត្តិសាស្រ្ត គ្រូ បង្រៀន ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ ឯកសារពាក់ព័ន្ធ សហការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យចងក្រងប្រវត្តិ និងការ វិវឌ្ឍន៍នៃការគ្រប់គ្រងដឹកនាំខេត្ត ក្រុង ឃុំ សង្កាត់ដើម្បីពិនិត្យនិងផ្ដល់យោបល់ជូនថ្នាក់ដឹកនាំ។

 

បង្កើតក្រុមការងារលេខាធិការដ្ឋានមួយ ដើម្បីជាជំនួយដល់ក្រុមការងារខេត្ត និងដោះស្រាយបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធការរៀបចំចងក្រងប្រវត្តិនិងការ វិវឌ្ឍន៍ នៃការគ្រប់គ្រងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ធ្វើការកែសម្រួលឡើងវិញឲ្យ បានត្រឹមត្រូវនិងច្បាស់លាស់ និងស្នើសុំការពិនិត្យសម្រេចជាថ្មី ៕ដោយ ញុឹប សន

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម