More

    បើករថយន្តគេចពីម៉ូតូធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងម្ខាងរងរបួសបុរសម្នាក់

    spot_img

    ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើករថយន្តកូរ៉េមួយគ្រឿងក្នុងល្បឿនលឿនបានបួងចង្កូតគេចពីម៉ូតូមួយគ្រឿងនៅខាងមុខ ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងម្ខាងបណ្តាលតៃកុងរងរបួស។

     

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង ២០ នាទីយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ខាងលិចស្តុបឬស្សីផ្អែម ស្ថិតក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។

     

    តាមការរៀបរាប់ពីអ្នករួមដំណើរនៅក្នុងរថយន្តខាងលើបានឲ្យដឹងថាមុនកើតហេតុពួកគេមានគ្នាបីនាក់បើករថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2W-1943ធ្វើដំណើរតាមបណ្តោយផ្លូវ ៣០ ម៉ែត្រទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបួងចង្លូតគេចពីម៉ូតូមួយគ្រឿងនៅខាងមុខ មកខាងស្ដាំដៃបណ្ដាលធ្លាក់ផ្លូវហើយក្រឡាប់ផ្ងាជើម្ខាងនិងរងរបួសតៃកុងម្នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុនៅអ្នករួមដំណើរពីនាក់នៅនឹងកន្លែងកើតហេតុ បានទំនាក់ទំនងហៅសាច់ញាតិយករថយន្តកូរ៉េមួយគ្រឿងទៀតមកអូសក្រឡាប់ផ្ងាឡើងវិញដើម្បីបន្តដំណើរទៅមុខទៀត៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img