More

    ដីកោះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋលើកលែងតែមានការសម្រេចណាមួយពីរាជរដ្ឋាភិបាល

    spot_img

    កោះកុង÷ នៅថ្ងៃអង្គារទី ២៩ ខែមីនា ឆ្នាំ ២០២២ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញដឹកនាំកិច្ច ប្រជុំពិភាក្សា ជាមួយប្រជាពល រដ្ឋ ដែលពាក់ព័ន្ធនឹងការកាន់ កាប់ដីនៅលើកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសា គរ ខេត្តកោះកុង។

    កិច្ចប្រជុំនេះគោលបំណង គឺដើម្បីផ្សព្វផ្សាយអំពីលិខិតបទ ដ្ឋានពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់រដ្ឋ។ ដីកោះ គឺជាទ្រព្យ សម្បត្តិរបស់រដ្ឋ លើកលែងតែមានការសម្រេចណាមួយពីរាជរដ្ឋាភិបាល ។ កោះទទឹង មានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្ត កោះកុង ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាឱ្យក្រុមហ៊ុន ដែននគរ ឯ.ក ធ្វើការវិនិយោគជាតំបន់អេកូទេសចរណ៍លំដាប់អន្តរជាតិ។ បន្ថែមពីនេះ កោះទទឹងនេះនឹងត្រូវចុះបញ្ជីជាដីរដ្ឋ ហើយពាក់ ព័ន្ធនឹងដីកោះទទឹងនេះដែរ ត្រូវបានអាជ្ញាធរខេត្ត បានចេញសេចក្តីជូនដំណឹង និងសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹម សារ មោឃភាពលិខិតបញ្ជាក់ការកាន់កាប់ដី ផ្ទេរសិទ្ធិការកាន់កាប់ រុះរើ និងចាកចេញពីទីតាំងដីនៅលើកោះទទឹងនេះ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img