ខេត្តសៀមរាប!នោះ!វីវរហើយលោកមុតឆៃ មានតួរនាទីជាអនុប្រធានភូមិចុងស្ពាន
ឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបបច្ចុប្បន្ន បុគ្គលរូបនេះរងកាចោទប្រកាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋចំនួន១៨គ្រួសាររស់នៅភូមិឃុំនឹងស្រុកខាងលើថាបានយកតួរនាទីរបស់ខ្លួនទៅគំរាមកំហែងទៅលើពួកគាត់តាំងពីក្នុងអំឡុងឆ្នាំ២០១៩ដែលជំងឺកូវីដ១៩កំពុងរីករាលដាល់យ៉ាងពេញបន្ទុកមកថាបើពួកគាត់មិនព្រមប្រគល់ដីចំនួន១៥ហិកតាដែលពួកគាត់ទាំង១៥គ្រួសារធ្លាប់អាស្រាយផលមកជិត១០ឆ្នាំក្នុង១គ្រួសារៗមានដីមិនបានដល់១ហិកតាដែលកំពុងអាស្រ័យផលគ្រាន់និងចិញ្ចឹមជីវិតដោយចាប់តាំងពីមុនឆ្នាំ២០១៣មកម្លេះ ហើយមិនតែប៉ុណ្ណោះថែមទាំងមាន(សលាកបត្រព័ត៏មាន)បញ្ជាក់ពីអាជ្ញាធរភូមិឃុំទទួលដឹងឮប្រថាប់ត្រាយ៉ាងណាក៏ដោយក៏បុគ្គលរូបនេះនូវតែបំពាននឹងទាមទាយកដោយមិនឲ្យពួកគាត់អាស្រ័យផលបាននោះឡើយ។
មិនតែប៉ុណ្ណោះប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើលោកមុត ឆៃថាបានឃុបឃិតគ្នាជាប្រពន្វ័លួចធ្វើប្លង់រឹងរំលោភយកដីរបស់ពួកគាត់ទាំងដោយអត់អៀនខ្មាសទៀតផង។
ជុំវិញនិងការចោទប្រកាន់ពីសំណាក់ក្រុមប្រជាពលរដ្ឋទាំងនេះលោកមុត ឆៃអនុប្រធានភូមិចុងស្ពានរូបនេះបានបញ្ជាក់ប្រាប់មកក្រុមអ្នកសាព័ត៏មានយើងនៅតាមប្រពន្វ័ទូរសព្វ័នាព្រឹកថ្ងៃទី២៧ខែមិនាឆ្នាំ២០២២នេះថាពួកវាទាំងអស់ខាងលើនេះពួកវានៅឯភូមិរវៀងនឹងនៅឯភូមិខ្វាវឯណោះទេហើយពួកវាចោទប្រកាន់ទៅលើរូបលោកនោះវាក៏មិនមែនជារឿងពិតនោះដែរមួយវិញទៀតលោកអនុប្រធានភូមិរូបនេះថាពួកវាទាំងអស់ខាងលើនេះបានប្តឹងទៅតុលាការហើយគឺឲ្យពួកវាប្តឹងទៅណាក៏ប្តឹងទៅស្រេចតែលើពួកវាទៅលោកមិនទៅឈឺក្បាលហាលថ្ងៃនោះឡើយ។
ដោយឡែកលោក ញឹក ឈុំមេភូមិចុងស្ពានបានប្រាបមកក្រុមអ្នកសាព័ត៏មានយើងនៅតាមទូរសព្វ័នាព្រឹកថ្ងៃទី២៨ខែមិនាឆ្នាំ២០២២នេះថាដីខាងលើនេះតាមអ្វីដែលលោកបានដឹងគឺដីនៅចំនុចខាងលើលោកមុត ឆៃអនុប្រធានភូមិរូបនេះបានទៅលួចវាស់នឹងធ្វើប្លង់យកដីរបស់បងប្អូនប្រជាពលរដ្ឋដូចដែលប្រជាពលរដ្ឋលើកឡើងពិតប្រាកដមែន។
ទាក់ទិនទៅនឹងរឿងរ៉ាវនេះដែរលោក គង់ ផល្លា មេឃុំខ្វាវ បានប្រាប់មកក្រុមអ្នកសាព័ត៏មានយើងនៅល្ងាចថ្ងៃទី២៧ខែមិនាឆ្នាំ២០២២ថារឿងរ៉ាវនេះពួកគាត់បានប្តឹងផ្តល់គ្នាឡើងទៅដល់តុលាការ ហើយខាងតុលាការក៏គេបានកោះហៅលោកទៅឆ្លើយបំភ្លឺរួចម្តងមកហើយដែរតែរឿងពិតដីខាងលើហ្នឹងនូវក្នុងអំឡុងឆ្នាំ២០១២គឺលេខ០១ .ប.ក.របស់សម្តេចតេជោគឺក្រុមនិស្សិតគេបានចុះវាស់វែងហើយថែមទាំងចេញប្លង់រឹងចំនួន២ប្លង់រួចរាល់ហើយនៅលើដីទំហុំជាង១៤ហិកតាខាងលើហ្នឹងគឺមានឈ្មោះមុត ឆៃ និងកូនរបស់លោកមុត ឆៃ ជុំវិញទៅនឹងសលាកបត្រដែលបងប្អូនប្រជាពលរដ្ឋមានដែលចេញដោយអាជ្ញាធរភូមិនិងឃុំដែលពួកប្រជាពលរដ្ឋកាន់មកបង្ហាញក្រុមអ្នកសាពត៏មានក្នុងការអំណះអំណាងរបស់ពួកគាត់ថាដីនេះជាដីរបស់ពួកគាត់នោះហើយក្រុមអ្នកសាព័ត៏មានយើងបានសួរនាំរឿងសលាកបត្រលោកគង់ ផល្លាមេឃុំខ្វាវបានបញ្ជាក់បន្ថែមថារឿងសលាកបត្រវាជាពត៏មានបឋមក្នុងកាសួរនាំជំហានទី១ដំបូងបង្អស់ពីសំណាកមន្ត្រីជំនាញចំពោះមុខបងប្អូនប្រជាពលរដ្ឋក៏ដូចអាជ្ញាធរហើយក្រោយការសួរនាំរួចខាងមន្ត្រីជំនាញគេបានបិតសេចក្តីជូនដំណឹងឬក៏សេចក្តីប្រកាសជាមុនក្នុងរយះពេល១ខែកន្លះក្រោយមកទើបគេធ្វើកាវាស់វែងនឹងឈានទៅចេញជាប្លង់រឹងអោយទៅបុគ្គលឬក៏ម្ចាស់អចលន:តែយ៉ាងណាជុំវិញរឿងរ៉ាវវិវាទដីធ្លីនេះជា ចុងក្រោយលោកមេឃុំថារឿងដីនៅចំនុចខាងលើនេះគឺលោកមិនសូវបានដឹងរឿងឲ្យបានសុីជំរៅនោះទេពីព្រោះអីលោកទើបឡើងធ្វើជាមេឃុំខ្វាវនេះក្នុងអំឡុងឆ្នាំ២០១៧ហើយក្នុងកាចេញប្លងរឹងនេះគឺគេចេញតាំងពីក្នុងអំឡុងឆ្នាំ២០១៦មកនោះគឺ
មុនរូបលោកឡើងធ្វើជាមេឃុំ។
យ៉ាងណាក៏ដោយបើយោងតាមការលើកឡើងរបស់លោកគង់ ផល្លាមេឃុំខ្វាវពាក់ពន្វ័ទៅនឹងសលាកបត្ររបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់មាននៅនឹងដៃនេះពួកគាត់ទទួចគោរពស្នើរសុំដល់ឯកឩត្តមទៀសីហាអភិបាលនៃគណ:អភិបាលខេត្តសៀមរាបមេត្តាជួយរកយុត្តិធម៏ជូនដល់ពួកគាត់ទាំង១៨គ្រួសា
នេះផងពីព្រោះអីបើតាមអ្វីដែលជាការលើកឡើងរបស់លោកគង ផល្លាមេឃុំខ្វាវផ្អែកលើសលាកបត្រដែលបងប្អូនមាននៅនឹងដៃរបស់ពួកគាត់ទាំងនេះវាអាចបញ្ជាក់ជាភស្តុតាំងមួយដូចដែលពួកគាត់បានចោទប្រកាន់ទៅលើលោក មុត ឆៃអនុប្រធានភូមិចុងស្ពានថាបានឃុបឃិតគ្នាជាប្រពន្វ័ជាមួយនឹងមន្ត្រីជំនាញ១ចំនួនតូចលួចធ្វើប្លង់នឹងចេញបណ្ណកម្មសិទ្ធអោយបុគ្គលឈ្មោះមុត ឆៃដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងពិតប្រាកដមែនឬយ៉ាងណា។ ដោយ សួនក្រែង